អន្តរជាតិ

ក្រុមហ៊ុនមួយនៅហ្វាំងឡង់សម្រេចផលិតស្រាបៀរដោយប្រើឈ្មោះអង្គការ “NATO” ឬ “OTAN” ដើម្បីបង្ហាញការគាំទ្រចំពោះរដ្ឋាភិបាលដែលបានសម្រេចចូលជាសមាជិកនៃអង្គការមួយនេះ

BY
Pheakdey
May 21, 2022

ហ្វាំងឡង់៖ ក្រុមហ៊ុនផលិតស្រាបៀរមួយក​ន្លែងនៅក្នុងប្រទេសហ្វាំងឡង់បានសម្រេចផលិតស្រាបៀរដោយដាក់ឈ្មោះរបស់អង្គការណាតូនៅលើសម្បកកំប៉ុងតែម្តង ដើម្បីបង្ហាញនូវការគាំទ្រចំពោះរដ្ឋាភិបាលហ្វាំងឡង់ដែលបានសម្រេចដាក់ពាក្យស្នើសុំចូលជាសមាជិកនៃអង្គការសម្ព័ន្ធមិត្តយោធាមួយនេះ។ ក្រុមហ៊ុនផលិតស្រាបៀរមួយនេះគឺជាកម្មសិទ្ធរបស់លោក Petteri Vanttinen អាយុ ៤២ ឆ្នាំ ហើយទីតាំងរោងចក្រផលិតស្រាបៀរមួយនេះគឺស្ថិតនៅក្នុងតំបន់ Savonlinna ដែលមានចម្ងាយត្រឹម ៥០គីឡូម៉ែត្រប៉ុណ្ណោះពីប្រទេសរុស្ស៊ី។

សូមបញ្ជាក់ថា អង្គការណាតូមានអក្សកាត់ជាភាសាអង់គ្លេសថា “NATO” និងមានពាក្យកាត់ជាភាសាបារាំងថា “OTAN” ឬជាខេមរៈភាសាមានន័យថា “អង្គការ​សន្ធិសញ្ញា​អាត្លង់ទិក​ខាងជើង” ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៤៩ បច្ចុប្បន្នមានប្រទេសជាសមាជិកផ្លូវការចំនួន ២៨ប្រទេស។ គោលបំណងនៃការបង្កើតអង្គការសម្ព័ន្ធមិត្តយោធាមួយនេះគឺដើម្បីរួមគ្នាជួយការពារសន្តិសុខនិងដែនអធិបតេយ្យភាពរបស់ប្រទេសជាសមាជិកពីការឈ្លានពានពីសំណាក់ប្រទេសណាមួយតាមរយៈការប្រើមធ្យោបាយចរចារនិងការប្រើកម្លាំងយោធា។ ជាក់ស្តែងសម្រាប់ប្រទេសហ្វាំងឡង់បាននិយាយច្បាស់ៗថា គោលបំណងនៃការចូលជាសមាជិកនៃអង្គការណាតូនេះគឺដើម្បីការពារខ្លួនពីការឈ្លានពានរបស់រុស្ស៊ី  ដ្បិតពេលនេះរុស្ស៊ីបានឈ្លានពានចូលក្នុងប្រទេសអ៊ុយក្រែនរួចហើយ៕

អត្ថបទ៖ ភក្តី

ប្រភព៖

 

Share This Post: