Messi បំបែកកំណត់ត្រាធំៗរបស់ Ronaldo ដល់ទៅ 2 ក្រោយជួយឲ្យ Barcelona យកឈ្នះ PSV កាលពីយប់មិញ
- November 29, 2018
បន្ទាប់ពី Messi ជួយឲ្យក្លឹបអ្នកមានបុណ្យ Barcelona យកឈ្នះក្លឹប PSV កាលពីយប់មិញក្នុងការប្រកួតពានរង្វាន់ UEFA Champion League ខ្សែប្រយុទ្ធ Lionel Messi បានបំបែកកំណត់ត្រារបស់ Ronaldo ដល់ទៅ 2 គឺពេលនេះ Messi ក្លាយជាអ្នកសុតបញ្ចូលទីឲ្យក្លឹបតែមួយច្រើនជាងគេ និងក្លាយជាអ្នកសុតបញ្ចូលទីក្នុងវគ្គចែកពូលច្រើនជាងគេនៅក្នុងការប្រកួតពានរង្វាន់ទ្វីបអឹរ៉ុប UEFA Champion League។

បន្ទាប់ពីខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messi ជួយឲ្យក្លឹបអ្នកមានបុណ្យ Barcelona យកឈ្នះក្លឹប PSV នៅក្រៅដីដោយលទ្ធផល 1-2 កាលពីម្សិលមិញ កំណត់ត្រាថ្មីធំៗ 2 ត្រូវបានខ្សែប្រយុទ្ធវ័យ 31 ឆ្នាំរូបនេះបំបែកបានកាលពីយប់មិញ។ កំណត់ត្រាថ្មីរបស់ខ្សែប្រយុទ្ធ Lionel Messi ដែលបំបែកកំណត់ត្រាចាស់របស់ Ronaldo មានដូចជា៖
1. Messi ក្លាយជាអ្នកសុតបញ្ចូលទីឲ្យក្លឹបតែមួយបានច្រើនជាងគេនៅក្នុង Champion League ដោយសុតបញ្ចូលទីបាន 106 គ្រាប់ ខណៈដែលកំណត់ត្រាចាស់របស់ Ronaldo គឺ 105 គ្រាប់។
2. Messi ក្លាយជាកីឡាករដែលសុតបញ្ចូលទីក្នុងវគ្គចែកពូលបានច្រើនជាងគេ ដោយក្នុង 66 ប្រកួតក្នុងវគ្គចែកពូលខ្សែប្រយុទ្ធ Lionel Messi បានសុតបញ្ចូលទីបានចំនួន 66 គ្រាប់។
គួរបញ្ជាក់ដែរថា ក្រោយពេល Ronaldo ផ្ទេរចេញពី Real Madrid ទៅកាន់ក្លឹបសេះបង្កង់ Juventus ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះទើបតែសុតបញ្ចូលទីបាន 1 គ្រាប់តែប៉ុណ្ណោះនៅក្នុងការប្រកួតពានរង្វាន់ UEFA Champion League នេះ ប៉ុន្ដែ Ronaldo នៅតែឈរលើកំពូលតារាងដដែលក្នុងនាមជាកីឡាករដែលសុតបញ្ចូលទីបានច្រើនជាងគេនៅក្នុងការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប UEFA Champion League ដោយគិតមកដល់ពេលនេះ Ronaldo សុតបញ្ចូលទីបានចំនួន 122 គ្រាប់់។

បុត្រ
ប្រភព៖ Goal
- Share This Post:






