ថៃគ្រោងធ្វើតេស្តសាកល្បងវ៉ាក់សាំងជំងឺអុតស្វា Monkeypox
- BY
- Pheakdey
- May 28, 2022
ថៃ៖ នាយកដ្ឋានវិទ្យាសាស្រ្តវេជ្ជសាស្ត្រថៃកំពុងតែធ្វើតេស្តសាកល្បងវ៉ាក់សាំងបង្ការជំងឺអុតស្វា Monkeypox នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែឧសភានេះ។ បើតាមលោកវេជ្ជបណ្ឌិត Supakit Sirilak ដែលជាប្រធាននាយកដ្ឋានវិទ្យាសាស្រ្តវេជ្ជសាស្ត្របានបញ្ជាក់ថា វ៉ាក់សាំងដែលក្រុមអ្នកជំនាញថៃនឹងយកមកធ្វើតេស្តសាកល្បងនោះគឺជាវ៉ាក់សាំងបង្ការជំងឺអុតស្វាយដែលក្រុមអ្នកជំនាញថៃបានរក្សាទុកអស់រយៈពេលជាង ៤ទសវត្សរ៍មកហើយ។

លោកវេជ្ជបណ្ឌិតរូបនេះបានរម្លឹកថា កាលពីអំឡុងឆ្នាំ ១៩៨០ មានការរាតត្បាតជំងឺអុតស្វាយម្តង ដែលជំងឺអុតស្វាយនៅពេលនោះគឺមានរោគសញ្ញាធ្ងន់ធ្ងរដូចជំងឺអុតស្វា Monkeypox នៅពេលបច្ចុប្បន្ននេះដែរ។ ក្នុងអំឡុងពេលនោះគេបានយកសំណាកមេរោគរបស់អ្នកជំងឺមកផលិតជាវ៉ាក់សាំង ហើយគិតត្រឹមពេលនេះអាជ្ញាធរសុខាភិបាលថៃនៅមានវ៉ាក់សាំងប្រភេទនោះប្រមាណជា ១០,០០០ ដូសផងដែរ។ យ៉ាងណាក្តី គិតត្រឹមពេលនេះគេនៅមិនទាន់ទទួលបានលទ្ធផលច្បាស់លាស់នៅឡើយទេថា វ៉ាក់សាំងដែលគេបានរក្សាទុកអស់ជាង ៤០ឆ្នាំមកនោះអាចមានប្រសិទ្ធភាពទល់នឹងជំងឺអុតស្វា Monkeypox ឬអត់នោះទេ ឬក៏គេត្រូវបន្ថែមសារធាតុអ្វីបន្ថែមទៀតដើម្បីអភិវឌ្ឍន៍ជាវ៉ាក់សាំងជំនាន់ថ្មី៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






