កីឡា

ពិតជាមិនធម្មតា! អ្នកតំណាងក្រុម Daun Penh FC រំពឹងខ្ពស់មែនទែនក្នុងការយកឈ្នះក្រុម Prathnna FT (B) នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍នេះ

BY
Khmernote Media
March 1, 2018

មុននេះបន្ដិចក្រុមការងារសារពត៌មាន Khmernote បានធ្វើបទសំភានស៍ជាមួយនឹងអ្នកតំណាងក្រុម​ Daun Penh FC ដែលត្រូវប៉ះជាមួយនឹងក្រុម Prathnna FT (B) នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 7 ក្នុងថ្ងៃអាទិត្យនេះ។

នៅក្នុងបទសំភាសន៍ជាមួយនឹងអ្នកតំណែងក្រុម Daun Penh FC នេះគាត់បានប្រាប់មកកាន់ក្រុមសារពត៌មាន Khmernote ថា៖ ក្រុម Daun Penh FC របស់គាត់បានចូលរួមប្រកួតពានរង្វាន់ Ganzberg Cup នេះរយៈពេល 3 រដូវកាលហើយ ប៉ុន្ដែក្រុមរបស់គាត់បានត្រឹមតែឈានចូលវគ្គ Live Show ជុំដំបូងតែប៉ុណ្ណោះ។ ចំពោះក្រុម Daun Penh FC របស់គាត់វិញបានបង្កើតឡើងតាំងពីឆ្នាំ 2015 មកម្លេះដោយការមូលមតិគ្នា កីឡាកររបស់ក្រុម Daun Penh FC ភាគច្រើនគឺជាបុគ្គលិកក្រុមហ៊ុន និង សិស្សនិស្សិត។

ចំពោះគូរប្រកួតរបស់គាត់ក្រុមវិញគឺក្រុម Prathnna FT (B) គាត់បានយល់ឃើញថា៖ ក្រុមមួយនេះក៏ជាក្រុមខ្លាំងមួយដែរ ដោយសារតែក្រុម Prathnna FT (B) ធ្លាប់ចូលរួមប្រកួតពានរង្វាន់ Ganzberg Cup ជាច្រើនរដូវកាលដូចក្រុមគាត់ដែរ។ គាត់គិតថាសមត្ថភាពក្រុមរបស់គាត់និងក្រុម Prathnna FT (B) មានកំរិតប្រហាក់ប្រហែលគ្នាដោយសារតែគាត់ធ្លាប់មានបទពិសោធន៍ប៉ះគ្នាពីមុន។ ក្រុម Prathnna FT (B) គឺជាឈុតធំតែម្ដងហើយក្រុមមួយនេះធ្លាប់ឆ្លងកាត់បទពិសោធន៍ពានរង្វាន់ជាច្រើន ដូច្នោះគាត់មិនអាចមិនរំលងក្រុមមួយនេះបានទេ។

ចំពោះកីឡាកររបស់ក្រុម Daun Penh FC គាត់បានបង្ហើបថា៖ នៅក្នុងក្រុមរបស់គាត់មានកីឡាករអាជីពពីររូបដោយម្នាក់មកពីក្លឹប បឹងកេត និងម្នាក់ទៀតមកពីក្លឹប Cambodia Tiger។ មុនការប្រកួតរបស់ក្រុមគាត់មកដល់ គាត់បានប្រមូលផ្ដុំកូនក្រុមរបស់គាត់ហ្វឹកហាត់ជារៀងរាល់សប្ដាហ៍ដោយមួយសប្ដាហ៍គាត់ហ្វឹកហាត់ 2 ទៅ 3 ដង។ ចំពោះទំរង់លេងរបស់កូនក្រុមគាត់វិញគាត់យល់ឃើញថា៖ ការលេងរបស់កូនក្រុមគាត់មានភាពស៊ីចង្វាក់គ្នា ដែលធ្វើអោយគាត់រំពឹងខ្ពស់គួរសមដែរក្នុងការបន្ដដំណើរទៅកាន់វគ្គ Live Show 24 ក្រុមចុងក្រោយ។ ក្ដីសង្ឃឹមក្នុងការយកឈ្នះក្រុម Prathnna FT (B) នៅក្នុងសប្ដាហ៍នេះអ្នកតំណាងក្រុម Daun Penh FC ខាងលើរំពឹងទុកដល់ទៅ 70% ក្នុងការយកឈ្នះក្រុម Prathnna FT (B)

បុត្រ

Share This Post: