អន្តរជាតិ

ជំនន់ទឹកភ្លៀងបានឆក់យកជីវិតពលរដ្ឋប្រេស៊ីល ៤៤នាក់និងបាត់ខ្លួន ៥៦នាក់

BY
Pheakdey
May 30, 2022

ប្រេស៊ីល៖ យ៉ាងហោចណាស់មានពលរដ្ឋប្រេស៊ីលចំនួន ៤៤នាក់បានស្លាប់បាង់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ស្រុកដីនិងទឹកជំនន់ដ៏ឆាប់រហ័សមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃចន្ទ  ទី៣០ ខែឧសភានេះ។ ហេតុការណ៍បានកើតឡើងនៅក្នុងរដ្ឋ Pernambuco ភាគខាងលិចប្រទេសប្រេស៊ីល​និងបានកើតឡើងចាប់តាំងពីថ្ងៃអាទិត្យម្សិលមិញម្លេះហើយបានអូសបន្លាយរហូតមកដល់ថ្ងៃចន្ទនេះក៏នៅមិនទាន់បិទបញ្ចប់នៅឡើយដែរ។

បើយោងតាមរបាយការណ៍ចុងក្រោយបំផុតរបស់អាជ្ញាធរប្រេស៊ីលបានបង្ហាញថា គិតត្រឹមពេលនេះគឺគេបានរកឃើញអ្នកស្លាប់ចំនួន ៤៤នាក់ អ្នកបាត់ខ្លួនចំនួន ៥៦នាក់ អ្នករងរបួសចំនួន ២៥នាក់ ពលរដ្ឋដែលត្រូវបាត់បង់ទីជម្រកចំនួន ៣,៩៥៧នាក់ និងពលរដ្ឋចំនួន ៥៣៣នាក់ផ្សេងទៀតត្រូវបង្ខំចិត្តជម្លៀសខ្លួនទៅកាន់កន្លែងសុវត្ថិភាពជាបន្ទាន់។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហ្តរាយប្រេស៊ីលបានបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះបង្កឡើងដោយសាតែមានភ្លៀងធ្លាក់ជាច្រើនថ្ងៃជាប់ៗគ្នានៅតំបន់កើតហេតុខាងលើដែលបង្កឲ្យមានជំនន់ទឹកភ្លៀងយ៉ាងឆាប់រហ័សនិងបាក់ដីនៅតាមតំបន់សំខាន់ៗជាច្រើន ខណៈខាងអាជ្ញាធរមិនបានត្រៀមការជួយសង្គ្រោះឲ្យបានទាន់វេលានោះទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: