ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    WHO បញ្ជាក់ថា អុតស្វា Monkeypox គឺជា “ជំងឺមានហានិភ័យកម្រិតមធ្យម” ចំពោះសុខភាពសាធារណៈនៅកម្រិតពិភពលោក

    BY Pheakdey May 30, 2022
    WHO បញ្ជាក់ថា អុតស្វា Monkeypox គឺជា “ជំងឺមានហានិភ័យកម្រិតមធ្យម” ចំពោះសុខភាពសាធារណៈនៅកម្រិតពិភពលោក

    អង្គការសុខភាពពិភពលោកបានកាលពីថ្ងៃអាទិត្យ ទី២៩ ខែឧសភាម្សិលមិញនេះ បាននិយាយថា ជំងឺអុតស្វា Monkeypox គឺជា “ជំងឺមានហានិភ័យកម្រិតមធ្យម” ចំពោះសុខភាពសាធារណៈទូទៅនៅកម្រិតពិភពលោក។ ការលើកឡើងនេះត្រូវបានធ្វើឡើងក្រោយពេលជំងឺអុតស្វា Monkeypox បានបង្កការចម្លងទៅកាន់ប្រទេសមួយចំនួនដែលតាមធម្មតាប្រទេសទាំងនោះមិនធ្លាប់ជួបប្រទះការរាតត្បាតជំងឺប្រភេទនេះទាល់តែសោះនាពេលកន្លងមក។

    បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា គិតត្រឹមថ្ងៃទី ២៦ ខែឧសភានេះ ជំងឺអុតស្វា Monkeypox បានបង្កការចម្លងទៅកាន់មនុស្សចំនួន ២៥៧នាក់ ខណៈគេបានរកឃើញមនុស្សចំនួន ១២០នាក់ផ្សេងទៀតកំពុងស្ថិតក្នុងការសង្ស័យថាបានឆ្លងជំងឺអុតស្វា Monkeypox ដែរ តែគេនៅមិនទាន់អាចធ្វើតេស្តបញ្ជាក់ឲ្យច្បាស់នៅឡើយទេថា ក្រុមមនុស្សទាំងនោះពិតជាវិជ្ជមានឬអត់។​ ប្រភពខាងលើបានបន្តថា ករណីឆ្លងជំងឺ​អុតស្វា Monkeypox ​ទាំងអស់នោះគឺត្រូវបានរកឃើញនៅក្នុងប្រទេសចំនួន ២៣ផ្សេងគ្នានៅជុំវិញពិភពលោក ខណៈអស់គ្លេសគឺជាប្រទេសដែលមានករណីឆ្លងច្រើនជាងគេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

     

     

    Share This Post: