ប្តីប្រពន្ធឈ្លោះប្រកែកគ្នាតិចតួច ប្រពន្ធតូចចិត្តចាក់សាំងដុតខ្លួនឯង
ខេត្តរតនគិរី៖ ស្ត្រីម្នាក់បានចាក់សាំងដុតសម្លាប់ខ្លួន ដោយសារតែរឿងឈ្លោះប្រកែកគ្នាជាមួយប្តី បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៦ និង៣០នាទីព្រឹក ថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
សពស្ត្រីរងគ្រោះឈ្មោះ ឆាយ សុខ អាយុ៤០ឆ្នាំ ជនជាតិខ្មែរ ចំណែកឯប្ដីឈ្មោះ ខុម នី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ប្រ៊ីតា ផលិតនៅប្រទេសឥណ្ឌា មានកូនប្រុស់ ស្រីចំនួន៣នាក់ ។
សមត្ថកិច្ចបានបន្តថា មូលហេតុស្ត្រីរងគ្រោះបានកោសខ្យល់ឲ្យប្ដី និងកោពុកមាត់បណ្ដើរប្រកែកគ្នាបណ្ដើរ រួចប្ដីក៏បានដើរឡើងទៅដេកនៅលើផ្ទះ ចំណែកឯប្រពន្ធក៏នៅផឹកសុីខាងក្រោមផ្ទះ បន្ទាប់មកស្រាប់តែដើរចូលទៅយកប្រេងសាំងប្រហែល៣លីត្រ មកចាក់ពីលើខ្លួនរួចគូសដែកកេះដុតខ្លួនឯងតែម្ដង។
ឃើញដូច្នោះអ្នកជិតខាងបានមកជួយពន្លត់ភ្លើងបានរលត់ បន្ទាប់មកសាច់ញាតិបានដឹកបញ្ជូនទៅសង្រោះនៅមន្ទីរពេទ្យបង្អែកខេត្តតែអកុសលស្ត្ត្រីរងគ្រោះបានស្លាប់បាត់ទៅហើយ។ សមត្ថកិច្ចជំនាញចុះមកពិនិត្យធ្វើកោសលវិច័យ បានធ្វើលិខិតប្រគល់សពជូនប្ដីដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
