គិតត្រឹមថ្ងៃទី៣ ខែមិថុនា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនបានអូសបន្លាយចូលដល់ថ្ងៃទី ១០០ហើយ
- BY
- Pheakdey
- June 3, 2022
គិតត្រឹមថ្ងៃសុក្រ ទី៣ ខែមិថុនានេះ សង្គ្រាមរវាងប្រទេសរុស្ស៊ីជាមួយនិងប្រទេសអ៊ុយក្រែនបានអូសបន្លាយចូលដល់ថ្ងៃទី ១០០ហើយ នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន Channel News Asia។ ក្នុងរយៈពេល ១០០ថ្ងៃនៃការវាយប្រហារគ្នានេះគេបានកត់សម្គាល់ឃើញថា មានមនុស្សរាប់ពាន់នាក់បានស្លាប់បាត់បង់ជីវិត ពលរដ្ឋអ៊ុយក្រែនរាប់លាននាក់ត្រូវបង្ខំចិត្តធ្វើការភៀសខ្លួនទៅកាន់ប្រទេសជិតខាង ខណៈគិតត្រឹមពេលនេះគេនៅមិនទាន់មើលឃើញពីសញ្ញានៃការបញ្ចប់សង្គ្រាមទាល់តែសោះ។

បច្ចុប្បន្នភាពចុងក្រោយបង្អស់ដែលបានទទួលពីភ្លើងសង្គ្រាមមួយនេះ គឺកម្លាំងរុស្ស៊ីបានបន្តវាយលុកចូលក្នុងតំបន់ភាគខាងលិចអ៊ុយក្រែនកាន់តែខ្លាំងនិងអាចវាយយកបានក្រុងនិងតំបន់សំខាន់ៗជាច្រើនរបស់អ៊ុយក្រែនផងដែរ។ ចំណែកភាគីខាងអ៊ុយក្រែនវិញកំពុងទទួលបានជំនួយផ្នែកយោធាពីបណ្តាប្រទេសជាច្រើនជាពិសេសគឺជំនួយរបស់សហរដ្ឋអាមេរិកតែម្តងដែលមានតម្លៃរាប់ពាន់លានដុល្លារ សម្រាប់ប្រយុទ្ធតតាំងជាមួយកងកម្លាំងរុស្ស៊ី។ ដោយឡែកចំពោះមជ្ឈដ្ឋានពិភពលោកវិញគឺប្រទេសជាច្រើនបាននាំគ្នាដាក់សម្ពាធទៅកាន់រុស្ស៊ីតាមរយៈឈប់ទិញប្រេងរុស្ស៊ី ហើយបញ្ហានេះក៏បានធ្វើឲ្យតម្លៃប្រេងសាំងនៅលើពិភពត្រូវឡើងថ្លៃផងដែរ ខណៈរុស្ស៊ីមិនបានបន្ទន់ឥរិយាបថរបស់ខ្លួនសូម្បីតែបន្តិច៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






