រដ្ឋមន្ត្រីសុខាភិបាលវៀតណាមនិងអភិបាលក្រុងហាណូយត្រូវចាប់ខ្លួនជុំវិញរឿងអាស្រូវទិញឧបករណ៍តេស្តកូវីដ-១៩ក្នុងទំហំទឹកប្រាក់ ១៧២លានដុល្លារ
- BY
- Pheakdey
- June 8, 2022
វៀតណាម៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃប្រទេសវៀតណាមនិងអភិបាលក្រុងហាណូយត្រូវបានចាប់ខ្លួនកាលកពីថ្ងៃអង្គារ ទី៧ ខែមិថុនាម្សិលមិញនេះជុំវិញរឿងអាស្រូវទិញឧបករណ៍តេស្តកូវីដ-១៩ ក្នុងទំហំទឹកប្រាក់ ១៧២លានដុល្លារអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកមិញនេះ។ រដ្ឋមន្ត្រីសុខាភិបាលដែលត្រូវបានចាប់ខ្លួននោះមានឈ្មោះថា Ngoc Anh ត្រូវបានតុលាការវៀតណាមសម្រេចចោទប្រកាន់ពីបទ “បំពានលើបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងនិងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ ដែលបណ្តាលឲ្យបាត់បង់និងខ្ជះខ្ជាយ”។

ចំពោះលោកភិបាលក្រុងហាណូយដែលត្រូវបានចាប់ខ្លួនជាមួយគ្នានោះមានឈ្មោះថា Nguyen Thanh Long ត្រូវបានចាប់ខ្លួនពីបទ “បំពានតួនាទីនិងអំណាចពេលបំពេញមុខងារផ្លូវការ”។ បើតាមក្រសួងសន្តិសុខសាធារណៈវៀតណាមបានបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់វៀតណាមទាំង ២រូបនេះបានរួមគ្នាប្រព្រឹត្តិអំពីពុករលួយដោយបានបំប៉ោងតម្លៃទិញឧបករណ៍តេស្តរហ័ស ពោលគឺក្នុងទំហំទឹកប្រាក់ចំនួន ១៧២លានដុល្លារនោះមានទឹកប្រាក់ចំនួន ៣៤លានដុល្លារគ្រាន់តែជាតួលេខបំប៉ោងប៉ុណ្ណោះ។ គួរបញ្ជាក់ជូនថា មុនពេលចាប់ខ្លួនមន្ត្រីជាន់ខ្ពស់ទាំង ២រូបនេះក៏ត្រូវបានដកចេញពីសមាជិកភាពនៃបក្សកុម្មុយនិស្តវៀតណាមផងដែរ ខណៈរហូតមកទល់នឹងពេលនេះគេនៅមិនទាន់ដឹងច្បាស់ថា ពួកគាត់នឹងទទួលទោលកម្រិតណានៅឡើយទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






