អន្តរជាតិ

ប្រធានUN ព្រមានថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែននឹងជះឥទ្ធិកាន់តែអាក្រក់ថែមទៀតចំពោះពិភពលោក ខណៈពលរដ្ឋប្រមាណជា ១,៦ពាន់លាននាក់នឹងត្រូវរងផលប៉ះពាល់

BY
Pheakdey
June 9, 2022

ប្រធានអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃពុធ ទី៨ ខែមិថុនាម្សិលមិញនេះបានចេញមកព្រមានថា សង្គ្រាមរវាងប្រទេសរុស្ស៊ីនិងប្រទេសអ៊ុយក្រែននឹងបង្កផលប៉ះពាល់ចំពោះពិភពលោកកាន់តែខ្លាំងថែមទៀត ខណៈពលរដ្ឋនៅទូទាំងពិភពលោកប្រមា​ណជា ១,៦ ពាន់លាននាក់នឹងត្រូវប្រឈមនឹងផលប៉ះពាល់នេះ។ ចំពោះវិស័យដែលអាចរងនូវឥទ្ធិពលអាក្រក់ពីសង្គ្រាមមានដូចជា វិស័យហិរញ្ញវត្ថុជាប្រព័ន្ធ សន្តិសុខស្បៀងអាហារ ថាមពល និងវិស័យសំខាន់ៗមួយចំនួនទៀតផងដែរ។

លោក Antonio Guterres

លោក Antonio Guterres បានបន្តថា សម្រាប់ផលប៉ះពាល់ដោយផ្ទាល់ចំពោះប្រជាពលរដ្ឋវិញមានដូចជា​ ភាពអន់ឃ្លាន វិបត្តិសេដ្ឋកិច្ច ភាពចលាចលក្នុងសង្គម និងគ្រោះទុរ្ភិក្សជាដើម។ ប្រធានអង្គការសហប្រជាជាតិរូបនេះបានបញ្ជាក់ថា នៅក្នុងឆ្នាំនេះវិបត្តិស្បៀងអាហារដែលគេបានជួបប្រទះគឺ “កង្វះលទ្ធភាពនៃការប្រើប្រាស់ស្បៀងអាហារ” តែសម្រាប់នៅឆ្នាំបន្ទាប់ទៀតវិបត្តិស្បៀងអាហារដែលអាចកើតមាននោះគឺ “កង្វះស្បៀងអាហារសម្រាប់ប្រើប្រាស់” ​តែម្តង។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនបានអូសបន្លាយអស់រយៈពេលជាង​ ៣ខែមកហើយ ខណៈគេនៅមិនទាន់មើលឃើញពីសញ្ញានៃការបញ្ចប់ទាល់តែសោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

 

Share This Post: