ខឹងគោវាយរទេះ! ឈ្លោះគ្នាជាមួយប្តីសោះ មកចាប់កូនបោះទំលាក់ពីលើអគារ គ្នារងរបួសស្ទើរស្លាប់
ចិន៖ ស្ត្រីជាម្តាយម្នាក់បានបោះកូនប្រុសខ្លួនឯងពីលើអគាជាន់ទី៤ ធ្លាក់មកដី ខណៈដែលនាងបានឈ្លោះគ្នាជាមួយនឹងអតីតប្តីរបស់ នាង។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Hunan ប្រទេសចិន ហើយស្ត្រីដែលបានបង្កហេតុមានឈ្មោះថា Zhang អាយុ៣៥ឆ្នាំ ចំណែកកូនប្រុសដែលជាជនរងគ្រោះមិនត្រូវបានគេបង្ហាញឈ្មោះនោះទេ គេគ្រាន់តែបញ្ជាក់ថាគាត់មានអាយុ៤ឆ្នាំ។
ស្រ្តីខាងលើទើបតែបានលែងលះជាមួយនឹងប្តីរបស់នាង ហើយក្រោយពីការលែងលះនេះកូនប្រុសរងគ្រោះខាងលើ ត្រូវរស់នៅជា មួយនឹងម្តាយ។ មុនពេលកើតហេតុបុរសជាអតីតប្តីបាននិយាយទូរស័ព្ទជាមួយប្រពន្ធ និងចង់សូមជួបកូនប្រុស ដែលជាជនរងគ្រោះនោះ ហើយពួកគេក៏បានឈ្លោះគ្នាតាមទូរស័ព្ទម្តងរួចហើយ។
នៅក្នុងថ្ងៃកើតហេតុបុរសជាប្តីបានមកដល់ផ្ទះស្រ្តីជាប្រពន្ធតែម្តង ហើយពួកគេបានកើតមានជម្លោះជាមួយគ្នាម្តងទៀត។ ហើយក្នុងជម្លោះដណ្ដើមកូនគ្នានេះ នាងបានបោះកូនទម្លាក់ពីលើអគារជាន់ទី៤ ដែលមានកម្ពស់ប្រមាណជា ១៥ ម៉ែត្រ ធ្វើឲ្យកូនប្រុសនោះរងរបួសធ្ងន់។ ពេលនេះប៉ូលិសកំពុងធ្វើអន្តគមន៍លើករណីតាមផ្លូវច្បាប់ហើយ៕
ភក្តី
ប្រភព៖ medium