ក្រុមហ៊ុនអាកាសចរណ៍មួយរបស់ថៃអនុញ្ញាតឲ្យអ្នកដំណើរអាចនាំយកសត្វចិញ្ចឹមជិះក្នុងយន្តហោះជាមួយគ្នាបាន
- BY
- Pheakdey
- June 14, 2022
ថៃ៖ ក្រុមហ៊ុនអាកាសចរណ៍មួយនៅក្នុងប្រទេសថៃបានសម្រេចអនុវត្តឲ្យអ្នកដំណើរអាចនាំយកសត្វចិញ្ចឹមជាទីស្រលាញ់របស់ពួកគាត់ជិះក្នុងយន្តហោះជាមួយគ្នាបាន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger កាលពីថ្ងៃចន្ទ ទី១៣ ខែមិថុនាម្សិលមិញនេះ។ ក្រុមហ៊ុនអាកាសចរណ៍ដំបូងគេដែលបានរៀបចំគម្រោងធ្វើដំណើរពិសេសនេះមានឈ្មោះថា Nok Air ហើយកញ្ចប់ធ្វើដំណើរដោយមានរួមបញ្ចូលទាំងសត្វចិញ្ចឹមនោះមានឈ្មោះថា “Pet On Board”។

ប្រភពខាងលើបានបន្តថា កញ្ចប់ធ្វើដំណើរ “Pet On Board” ត្រូវបានអនុវត្តក្រោមលក្ខខណ្ឌមួយចំនួនដូចជា៖
-អនុវត្តសម្រាប់ជើងហោះក្នុងស្រុក ពីទីក្រុងបាងកកឆ្ពោះទៅកាន់ខេត្តឈៀងម៉ៃ
-ចំនួនសត្វចិញ្ចឹមដែលត្រូវបានអនុញ្ញាតមានត្រឹមតែ ១ក្បាលប៉ុណ្ណោះ
-ចំពោះតម្លៃសំបុត្រវិញគឺអ្នកដំណើរអាចទិញជាកញ្ចប់បាន ដោយសំបុត្រសម្រាប់មនុស្ស ២នាក់ និងសត្វមួយក្បាល មានតម្លៃ ១២,៩៩៩ បាត (៣៧២ ដុល្លារអាមេរិក)៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Thaiger
- Share This Post:






