ហួសចិត្ត ! ពិធីរៀបការក្លាយជាបុណ្យសព ដោយសារតែអបអរខុសបច្ចេកទេស
ប្រទេសឥណ្ឌា ៖ នៅក្នុងប្រទេសមួយចំនួនក្នុងទ្វីបអាស៊ីចូលចិត្តបាញ់កាំជ្រួច រឺកាំភ្លើងឡើងទៅលើ ដើម្បីអបអរពិធីបុណ្យ រឺកម្មវិធីសំខាន់ៗណាមួយ។ ប្រភពព័ត៌មានរបស់បរទេសបានចុះផ្សាយករណីសោកនាដកម្មក្នុងពិធីមង្គលការ ដោយសារតែការប្រើកាំភ្លើងបាញ់អបអរខុសបច្ចេកទេស ភ្លាត់ទៅទំលុះក្បាលកូនកំលោះធ្វើពិធីការក្លាយជាបុណ្យសព។ ឧបទ្ទេវហេតុនេះបានកើតឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ នេះ កាសែត News Times of India បានរាយការណ៍ថា កូនកំលោះម្នាក់ត្រូវបានស្លាប់ដោយការបាញ់កាំភ្លើងអបអរពីសំណាក់មិត្តភក្តិ និងសាច់ញាតិ។
កូនកំលោះវ័យ២១ឆ្នាំបានត្រូវបានស្លាប់ខណៈពេល កំពុងត្រូវបានដង្ហែរទៅកាន់ផ្ទះរបស់កូនក្រមុំ ក្នុងល្ងាចថ្ងៃទី២៧ ខែកុម្ភៈ។ កាំភ្លើងជាច្រើនត្រូវបានបាញ់ឡើងទៅលើព្រមគ្នា តែដោយសារតែខុសបច្ចេកទេសធ្វើអោយគ្រាប់សំណមួយរត់មកបុកជាមួយនឹងក្បាលរបស់កូនកំលោះ គេត្រូវបានប្រកាសថាស្លាប់ពេលបញ្ចូនទៅដល់មន្ទីរពេទ្យ។ តាមពិតការប្រើប្រាស់កាំជ្រួច រឺកាំភ្លើងបាញ់អបអរនេះជារឿងដែលរដ្ឋាភិបាលបានហាមឃាត់។ ដោយសារតែវាអាចបង្កគ្រោះថ្នាក់ចៃដន្យបែបនេះ តែនៅតែមានអ្នករំលោភបំពានហើយធ្វើបែបនេះដដែល៕
ប្រភព ៖ sanook