ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោកគ្រូម្នាក់បង្រៀន ដែលគ្មានកុំព្យួទ័រ ហើយគូររូបលើក្តាខៀន ដើម្បីពន្យល់សិស្ស ឥលូវនេះមានកុំព្យួទ័របង្រៀនសិស្សហើយ

    BY Khmernote Media March 2, 2018
    លោកគ្រូម្នាក់បង្រៀន ដែលគ្មានកុំព្យួទ័រ ហើយគូររូបលើក្តាខៀន ដើម្បីពន្យល់សិស្ស ឥលូវនេះមានកុំព្យួទ័របង្រៀនសិស្សហើយ

    ជាធម្មតាពេលយើងទៅរៀនកុំព្យូទ័រ យើងតែងតែរៀនដោយអនុវត្តផ្ទាល់ជាមួយនឹងកុំព្យូទ័រផ្ទាល់តែម្តង តែសម្រាប់បុរសជនជាតិ ហ្គាណាម្នាក់នេះវិញ អាចបង្រៀនកូនសិស្សរបស់គាត់អំពើបច្ចេកវិទ្យាកុំព្យូទ័របានដោយគាត់គ្មានកុំព្យូទ័រទាល់តែសោះ។ ព័ត៌មាននេះបានផ្ទុះឡើងបន្ទាប់ពីមានអ្នកប្រើប្រាស់ណ្តាញសង្គមបានថតរូប និងបានចែករំលែកបន្តៗគ្នា។

    តាមរយៈសារមួយក្នុងបណ្តាញសង្គមគេអាចដឹងថា បុរសដែលជាគ្រូបង្រៀននោះមានឈ្មោះថា Owura Kwadwo រស់នៅក្នុងប្រទេសហ្គាណា។ បុរសជាគ្រូរូបនោះបាន សរសេរសា​រមួយដែរថា គាត់ពេញចិត្តនឹងការបង្រៀននេះណាស់ ហើយកូនសិស្សរបស់គាត់ក៏ព្យាយាមរៀន និងចង់ស្វែងយល់ពីបច្ចេកវិទ្យាកុំព្យូទ័រឲ្យបានច្រើនដែរ។

    គាត់បានឲ្យដឹងទៀតថា គាត់បានបង្រៀនកុំព្យូទ័រទាំងពីឆ្នាំ ២០១១ មកម្លះ ដោយដោយសារតែសាលារបស់គាត់គ្មានកុំព្យូទ័រគ្រប់គ្រាន់ ទើបគាត់សម្រេច រកវិធីបង្រៀនដោយគូររូប និងសរសេរលើក្តាខៀនដូចនេះ។ ដោយសារតែមើលឃើញពីបញ្ហានេះ កាលពីថ្ងៃអង្គារកន្លងទៅ ក្រុមហ៊ុនយក្ស Microsoft សម្រេចផ្តល់ជាកុំព្យួទ័រ និងកម្មវិធីសិក្សាទៅដល់លោកគ្រូ ដើម្បីជួយសម្រួលដល់ការបង្រៀន៕

    ភក្តី

    ប្រភព៖ bbc

    Share This Post:
    MPO4D jitutoto mpo4d Mpoplay