អន្តរជាតិ

ប្រទេសចិនបានចេញផ្សាយផែនទីភូមិសាស្ត្រភពព្រះច័ន្ទថ្មីមួយ ដែល​មានភាពលម្អិត​បំផុតជាងគេក្នុងពិភពលោកគិតមកទល់​បច្ចុប្បន្ន

BY
autoadmin
June 16, 2022

ប្រទេសចិនបានចេញផ្សាយផែនទីភូមិសាស្ត្រដ៏ទូលំទូលាយថ្មីមួយរបស់ព្រះច័ន្ទ នៅក្នុងមាត្រដ្ឋាន ១ : ២,៥០០,០០០ ដែលជាព័ត៌មានលម្អិតបំផុត គិតរហូតមកដល់បច្ចុប្បន្ននេះ។ អ្នកវិទ្យាសាស្ត្រចិនមកពីវិទ្យាស្ថានស្រាវជ្រាវ និងសាកលវិទ្យាល័យជាច្រើន បានបង្កើតផែនទីសណ្ឋានដីដែលមានគុណភាពបង្ហាញខ្ពស់ ដោយផ្អែកលើទិន្នន័យពីគម្រោងការរុករកតាមច័ន្ទគតិរបស់ប្រទេសចិន Chang’e និងទិន្នន័យផ្សេងទៀត និងការរកឃើញពីអង្គការអន្តរជាតិ។

ផែនទីនេះរួមមានរណ្ដៅដី (impact craters) ចំនួន ១២,៣៤១ កន្លែង, រណ្ដៅធំ (impact basins) ចំនួន ៨១, ថ្មចំនួន ១៧ ប្រភេទ និងរចនាសម្ព័ន្ធ ១៤ ប្រភេទ ដែលផ្តល់ព័ត៌មានច្រើនអំពីភូគព្ភសាស្ត្រនៃភពព្រះច័ន្ទ និងការវិវត្តរបស់វា។ វាត្រូវបានគេរំពឹងថា នឹងរួមចំណែកយ៉ាងធំធេងចំពោះការស្រាវជ្រាវវិទ្យាសាស្ត្រ ការរុករក និងការជ្រើសរើសទីតាំងចុះចតនៅលើព្រះច័ន្ទ។

វិទ្យាស្ថានភូមិសាស្ត្រគីមីវិទ្យានៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន បានដឹកនាំគម្រោងនេះ រួមជាមួយនឹងអង្គការផ្សេងទៀតដូចជា៖ បណ្ឌិតសភាវិទ្យាសាស្ត្រភូមិសាស្ត្រចិន សាកលវិទ្យាល័យភូមិសាស្ត្រចិន និងសាកលវិទ្យាល័យសានទុង។ ផែនទីនេះត្រូវបានបោះពុម្ពដោយ ព្រឹត្តិបត្រវិទ្យាសាស្ត្រ កាលពីថ្ងៃទី៣០ ខែឧសភា។ កាលពីមុន មជ្ឈមណ្ឌលវិទ្យាសាស្ត្រហោរាសាស្ត្រ USGS របស់សហរដ្ឋអាមេរិក ក៏ធ្លាប់បានបញ្ចប់ និងចេញផ្សាយផែនទីព្រះច័ន្ទក្នុងមាត្រដ្ឋាន ១ : ៥,០០០,០០០ ផងដែរ នៅក្នុងឆ្នាំ២០២០៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN

Share This Post: