របាយការណ៍មួយបង្ហាញថា កម្ពុជាគឺជាប្រទេសឈានមុខគេក្នុងការនាំចេញកង់ទៅកាន់សភាពអឺរ៉ុប
- BY
- Pheakdey
- June 20, 2022
របាយការណ៍មួយបង្ហាញថា កម្ពុជាគឺជាប្រទេសឈានមុខគេមួយក្នុងការនាំចេញកង់ទៅកាន់សភាពអឺរ៉ុប។ របាយការណ៍មួយនេះត្រូវបានចុះផ្សាយដោយគេហទំព័រ Statista ខណៈទិន្នន័យដែលបានចុះផ្សាយនោះគឺជាទិន្នន័យនាំចូលកង់របស់សភាពអឺរ៉ុបនៅក្នុងឆ្នាំ ២០២០ កន្លងទៅ។ ចំនួនកង់សរុបដែលបណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបបានធ្វើការនាំចូលនោះមានរហូតជិតដល់ ៥លានគ្រឿង និងមានតម្លៃជាទឹកប្រាក់សរុបប្រមាណជា ៩៣០លានអឺរ៉ូ (ជាង ៩៧៩ លានដុល្លារអាមេរិក)។

នៅក្នុងរបាយការណ៍បានបង្ហាញយ៉ាងច្បាស់ថា ក្នុងចំណោមកង់ប្រមាណជា ៥លានគ្រឿងនោះគឺសភាពអឺរ៉ុបបានធ្វើការនាំចូលច្រើនបំផុតពីប្រទេសចំនួន ៦មានដូចជា កង់ចំនួន ២៤%ត្រូវបាននាំពីប្រទេសកម្ពុជា កង់ចំនួន ១៧%ត្រូវបាននាំចូលពីប្រទេសចិន កង់ចំនួន ១១%ត្រូវបាននាំចូលពីកោះតៃវ៉ាន់ កង់ចំនួន ៨%ត្រូវបាននាំពីប្រទេសបង់ក្លាដេស កង់ចំនួន ៧ត្រូវបាននាំចូលពីប្រទេសតួគី កង់ចំនួន ៦ត្រូវបាននាំចូលពីប្រទេសហ្វីលីពីន និងកង់ចំនួន ៥%ត្រូវបានចូលពីប្រទេសស្រីលង្កា។ ក្រៅពីនេះសភាពអឺរ៉ុបក៏បាននាំចូលកង់ពីបណ្តាប្រទេសផ្សេងៗទាំងនៅក្នុងទ្វិបអឺរ៉ុប និងអាមេរិកដើម្បីយកទៅប្រើប្រាស់ផងដែរ តែកង់ទាំងនោះមានចំនួនតិចតួចបំផុត៕

អត្ថបទ៖ ភក្តី
ប្រភព៖ Statista
- Share This Post:






