អន្តរជាតិ

ស្រ្តីម្នាក់គាំងនិយាយមិនចេញ ក្រោយរៀបការបាន ១០ខែទើបដឹងការពិតថា ស្វាមីរបស់ខ្លួនជាមនុស្សស្រីដូចគ្នា

BY
Pheakdey
June 25, 2022

ឥណ្ឌូនេស៊ី៖ ស្រ្តីម្នាក់បានជួបប្រទះនូវរឿងនឹកស្មានមិនដល់មួយនៅក្នុងជីវិតស្នេហា ក្រោយពេលរៀបការបាន ១០ខែទើបដឹងការពិតថា ស្វាមីរបស់ខ្លួនការពិតជាមនុស្សស្រីដូចគ្នា។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Daily Mail បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងទីក្រុង Jambi ប្រទេសឥណ្ឌូនេស៊ី ហើយស្ត្រីដែលជាជនរងគ្រោះក្នុងរឿងស្នេហាក្លែងភេទនេះត្រូវបានគេស្គាល់ត្រឹមថាមានឈ្មោះ NA អាយុ ២២ឆ្នាំ ហើយស្ត្រីម្នាក់ទៀតដែលបានបន្លំខ្លួនធ្វើជាមនុស្សប្រុសនោះមានឈ្មោះពិតថា Erayani តែបានកុហកថា រូបគាត់មានឈ្មោះ Ahnaf Arrafif មានមុខរបរជាវេជ្ជបណ្ឌិតជំនាញម្នាក់ ដែលបានបញ្ចប់ការសិក្សាមកពីសហរដ្ឋអាមេរិក។

ប្រភពខាងលើបានបន្តថា គូស្នេហ៍ភេទស្រីដូចគ្នានេះបានស្គាល់គ្នាដោយចៃដ​ន្យតាមរយៈកម្មវិធីក្នុងទូរស័ព្ទដៃមួយ ក្រោយមកក៏បានណាត់ជួបគ្នាផ្ទាល់ ហើយអំឡុងពេលជួយគ្នាផ្ទាល់នោះបុគ្គលឈ្មោះ Ahnaf Arrafif ដែលបានអះអាងខ្លួនជាវេជ្ជបណ្ឌិតជំនាញ បានជួយមើលថែឪពុកម្តាយរបស់អ្នកនាង NA យ៉ាងយកចិត្តទុកដាក់បំផុតពេលពួកគាត់មានជំងឺរហូតធ្វើឲ្យអ្នកនាង NA បាក់ចិត្តស្រលាញ់យ៉ាងខ្លាំងនិងសម្រេចចិត្តរៀបការជាមួយគ្នាយ៉ាងឆាប់រហ័សតែម្តង។

យ៉ាងណាក្តី ក្រោយពេលរៀបការបាន ៤ខែគ្រួសារខាងស្រ្តីជាប្រពន្ធបានផ្តើមមានការសង្ស័យចំពោះកូនប្រសាជាច្រើនចំណុចដូចជា គាត់មិនដែលណែនាំគ្រួសាររបស់គាត់ឲ្យគេស្គាល់ មិនដែលដោះអាវដូចមនុស្សប្រុសទូទៅ​តែងងងូតទឹកដោយស្លៀកពាក់ខោអាវពេលមានគេនៅផ្ទះ ហើយគាត់ហាក់មិនសូវរវល់នឹងការងារជាវេជ្ជបណ្ឌិតឯកទេសទាល់តែសោះ។

សម្រាប់ស្រ្តីជាប្រពន្ធផ្ទាល់វិញក៏ផ្តើមមានរឿងចម្លែកក្នុងចិត្តមួយចំនួនដែរ ដ្បិតស្វាមីរបស់គាត់បានជ្រើសរើសការប្រើដៃដើម្បីសម្រេចកាមក្នុងពេលរួមដំណេកជាមួយគ្នា ហើយនៅលើដើមទ្រូងរបស់គាត់ហាក់មានដុំពករឹងខុសមនុស្សធម្មតា តែចំពោះចំណុចនេះគាត់បានប្រាប់ថា ដោយសារមានបញ្ហាអ័រម៉ូន។ ក្រោយមានការសង្ស័យជាច្រើនចំណុចគេក៏បាននាំគ្នាតាមដាន និងស៊ើបអង្កេតអ្នកនាង Ahnaf Arrafif  យ៉ាង​លម្អិត ហើយនៅទីបំផុតទើបគេបានដឹងការពិតថា ​គាត់បានកុហកគេគ្រប់យ៉ាងរួមទាំងរឿងការងាររបស់គាត់ផងដែរ។ ពេលនេះក្រុមគ្រួសាររបស់ស្រ្តីរងគ្រោះបានកំពុងដាក់ពាក្យប្តឹងទៅកាន់តុលាការជុំវិញករណីបោកប្រាស់សេចក្តីទុកចិត្តនេះ ខណៈជនបង្កហេតុអាចប្រឈមនឹងការទទួលទោសយ៉ាងធ្ងន់ធ្ងរផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Daily Mail

Share This Post: