អន្តរជាតិ

ពលរដ្ឋអ៊ុយក្រែន ១៨នាក់ត្រូវបាត់បង់ជីវិត និង៣៦នាក់កំពុងបាត់ខ្លួន ក្រោយរុស្ស៊ីបើកការវាយប្រហារដោយមីស៊ីលទៅលើផ្សារទំនើបមួយកន្លែង

BY
Pheakdey
June 29, 2022

អ៊ុយក្រែន៖ ស្ថានភាពសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនបានវិវឌ្ឍន៍ទៅរកភាពកាន់តែអាក្រក់ឡើងៗ ជាក់ស្តែងកាលពីដើមសប្តាហ៍នេះ កងកម្លាំងរុស្ស៊ីបានបើកការវាយប្រហារដោយគ្រាប់មីស៊ីលទៅកាន់ផ្សារទំនើបមួយកន្លែង ដែលមានពលរដ្ឋស៊ីវិលអ៊ុយក្រែនជាច្រើននាក់កំពុងមានវត្តមាននៅទីនោះ។ ក្រោយមានការវាយប្រហារយ៉ាងឃោឃៅទៅកាន់ក្រុមពលរដ្ឋស្លូតត្រង់នេះ ក្រុមមេដឹកនាំនៃប្រទេសអឺរ៉ុបជាច្រើនបានចេញមកធ្វើការផ្តោលទោសខ្លាំងៗ ចំពោះរដ្ឋាភិបាលរុស្ស៊ី និងបានហៅសកម្មភាពអមនុស្សធម៌នេះថា “ជាបទឧក្រិដ្ឋកម្មសង្គ្រាម” ទៀតផង។

របាយការណ៍ចុងក្រោយមួយដែលបានចុះផ្សាយបណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី២៩ ខែមិថុនានេះបានឲ្យដឹងថា គឺគិតត្រឹមពេលនេះគេបានរកឃើញពលរដ្ឋអុយក្រែនចំនួន ១៨នាក់ ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងការប្រហារដោយគ្រាប់មីស៊ីលខាងលើនេះ ខណៈពលរដ្ឋចំនួន ៣៦នាក់ផ្សេងទៀតកំពុងបាត់ខ្លួនផងដែរ។

ប្រតិបត្តិការណ៍រុករកជនរងគ្រោះនៅតែបន្តធ្វើឡើង តែគេមិនរំពឹងខ្ពស់ទេថា ក្រុមពលរដ្ឋដែលកំពុងបាត់ខ្លួនទាំងអស់នោះមានសំណាងនៅរស់រៀនមានជីវិត។ គួរបញ្ជាក់ជូនថា ភាពតានតឹងរវាងរុស្ស៊ីនិងអ៊ុយក្រែនបានបន្តកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីពេលថ្មីៗនេះអ៊ុយក្រែនទទួលបានសិទ្ធជាបេក្ខភាពសម្រាប់ជ្រើសរើសជាសមាជិកអង្គការណាតូជាផ្លូវការ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: