មនុស្ស ៦នាក់បានបាត់បង់ជីវិតនៅក្នុងការបាញ់ប្រហារមួយក្នុងថ្ងៃបុណ្យឯករាជ្យនៅអាមេរិក
- BY
- Pheakdey
- July 5, 2022
អាមេរិក៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៦នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងការបាញ់ប្រហារមួយក្នុងទីក្រុង Chicago សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ ទី៤ ខែកក្កដាម្សិលមិញនេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា ហេតុការណ៍បានកើតឡើងនៅមុខឧទ្យាន Highland Park ខណៈដែលក្រុមជនរងគ្រោះនិងពលរដ្ឋអាមេរិកជាច្រើនអ្នកផ្សេងកំពុងហែក្បួនដើម្បីប្រារព្ធពិធីបុណ្យឯករាជ្យ។

ក្រៅតែពីមានអ្នកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ នៅមានមនុស្សចំនួន ៣៦នាក់ផ្សេងទៀតដែលបានរងរបួសនិងត្រូវបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់ផងដែរ។ ក្រោយពេលកើតហេតុប៉ូលិសប្រចាំទីក្រុង Chicago បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ Robert E Crimo III អាយុ ២២ឆ្នាំ ហើយជនសង្ស័យបានប្រើប្រាស់កាំភ្លើងដ៏ទំនើបមួយគ្រឿងនិងធ្វើការបាញ់ចេញពីលើដំបូលផ្ទះមួយកន្លែងសំដៅមកកាន់ហ្វូងមនុស្សនៅលើដងផ្លូវ។ ក្នុងអំឡុងពេលនេះប៉ូលិសជំនាញអាមេរិកក៏កំពុងបន្តបើកស៊ើបអង្កេតជុំវិញករណីនេះបន្ថែមទៀតផងដែរ ដើម្បីបន្តស្វែងរកជនពាក់ព័ន្ធនិងទប់ស្កាត់ការប៉ុនប៉ងធ្វើសកម្មភាពដូចគ្នានៅពេលបន្ទាប់ទៀត៕



អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






