អន្តរជាតិ

វៀតណាមសម្រេចកាត់បន្ថយពន្ធបរិស្ថានលើប្រេងឥន្ទនៈចំនួន៥០% ដើម្បីឆ្លើយតបនឹងវិបត្តិនៃការកើនឡើងតម្លៃប្រេងឥន្ទនៈសកល

BY
Pheakdey
July 6, 2022

វៀតណាម៖ សភាជាតិវៀតណាមនៅព្រឹកថ្ងៃពុធ ទី៦ ខែកក្កដានេះបានអនុម័តលើគម្រោងកាត់បន្ថយពន្ធបរិស្ថានលើប្រេងឥន្ទនៈចំនួន ៥០% ដើម្បីឆ្លើយតបនឹងវិបត្តិនៃការកើនឡើងតម្លៃប្រេងឥន្ទនៈសកល នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ សេចក្តីអនុម័តលើគម្រោងខាងលើនេះនឹងផ្តើមមានប្រសិទ្ធភាពចាប់ពីថ្ងៃទី១១ ខែកក្កដានេះរហូតដល់ចុងឆ្នាំ ២០២២ ខណៈការអនុម័តមួយនេះគឺជាការសម្រេចបន្ថយពន្ធបរិស្ថានលើប្រេងឥន្ទនៈរបស់រដ្ឋាភិបាលវៀតណាមលើកទី ២ហើយ បើគិតនៅក្នុងរយៈពេល ៣ខែចុងក្រោយនេះ។

Vietnamese lawmakers agree to cut environment tax on fuel by half | Tuoi Tre News

ប្រភពខាងលើបានបន្តថា ក្រោយកាត់បន្ថយអស់ពាក់កណ្តាលរួចហើយតម្លៃពន្ធបរិស្ថានលើប្រេងសាំង និងប្រេងម៉ាស៊ូតនៅក្នុងប្រទេសវៀតណាមនឹងត្រូវធ្លាក់មកសល់ត្រឹម ១,០០០ ដុង (០,០៤២៨ដុល្លារអាមេរិក) សម្រាប់ប្រេងម៉ាស៊ូត/សាំង ១លីត្រ។ ដោយឡែកចំពោះតម្លៃពន្ធលើប្រេងឥន្ទនៈសម្រាប់យន្តហោះត្រូវបានបញ្ចុះចំនួន ៥០០ដុង (០,០២១៤ដុល្លារអាមេរិក)ក្នុង ១លីត្រ ដែលធ្វើឲ្យតម្លៃពន្ធចុងក្រោយនៅសល់ត្រឹម ១,០០០ដុងក្នុង ១លីត្រផងដែរ។ យ៉ាងណាក្តី តម្លៃពន្ធលើប្រេងកាតនឹងរក្សានៅដដែល ពោលគឺ ៣០០ដុង (០,០១៣ដុល្លារអាមេរិក)ក្នុងប្រេងកាតមួយលីត្រ។ គួរបញ្ជាក់ជូនថា ចាប់តាំងពីដើមឆ្នាំ ២០២២មក តម្លៃទំនិញនៅក្នុងប្រទេសវៀតណាមបានកើនឡើង ៣,៣៧% ហើយតម្លៃនៃការដឹកជញ្ជូនសាធារណៈបានកើនឡើង ២១,៤%​ ខណៈរដ្ឋាភិបាលវៀតណាមបានកំណត់គោលដៅទប់ស្កាត់វិបត្តិអតិផរណាមិនឲ្យកើនលើសកម្រិត ៤%នោះទេ សម្រាប់នៅក្នុងនេះ ដោយធៀបទៅនឹងឆ្នាំកន្លងមក៕

Environment tax cut on gasoline deemed too little - VnExpress International

Vietnam legislature approves further 50% cut in environment tax on fuel

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: