អន្តរជាតិ

ម៉ាកាវបន្តបិទខ្ទប់ទីតាំងសំខាន់ៗក្នុងទីក្រុង ក្រោយជំងឺកូវីដ-១៩កាន់តែផ្ទុះខ្លាំងឡើង

BY
Pheakdey
July 7, 2022

ម៉ាកាវ៖ ទីក្រុងម៉ាកាវបានបន្តបិទខ្ទប់ទីតាំងសំខាន់ៗជាច្រើនកន្លែងបន្ថែមទៀតក្រោយរលកនៃការរាតត្បាតជំងឺកូវីដ-១៩កាន់តែផ្ទុះខ្លាំងឡើង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដានេះ។​ ទីតាំងដែលត្រូវកំណត់ឲ្យបិទខ្ទប់នៅពេលនេះគឺជាផ្សារទំនើបដ៏ល្បីល្បាញបំផុតរបស់ទីក្រុងម៉ាកាវ ខណៈកាលពីថ្ងៃកន្លងទៅនេះម៉ាកាវក៏បានសម្រេចបិទខ្ទប់សណ្ឋាគារ Grand Lisboa ដែលនិមិត្តរូបរបស់ទីក្រុងរួចហើយដែរ។ សូមបញ្ជាក់ថា សណ្ឋាគារ Grand Lisboa គឺជាមជ្ឈមណ្ឌលផ្តល់សេវាលេងល្បែងស៊ីសងធំបំផុតនៅលើពិភពលោក និងជាមជ្ឈមណ្ឌលពាណិជ្ជកម្មធំបំផុតសម្រាប់ម៉ាកាវផងដែរ។

Macao shuts most businesses, restaurants amid mass COVID-19 testing; casinos stay open

បើតាមរបាយការណ៍របស់អាជ្ញាធរសុខាភិបាលម៉ាកាវបានបង្ហាញថា គិតចាប់តាំងពីពាក់កណ្តាលខែមិថុនាមក ម៉ាកាវបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ជាង ១,០០០ករណីហើយ ខណៈមានមនុស្សប្រមាណជា ១៤,០០០នាក់ផ្សេងទៀតត្រូវបានអាជ្ញាធរកំណត់ឲ្យធ្វើចត្តាឡីស័ក។ ទន្ទឹមនឹងការសម្រេចបិទខ្ទប់ទីតាំងសំខាន់ៗនៅក្នុងទីក្រុងនេះ អាជ្ញាធរសុខាភិបាលម៉ាកាវក៏បានបើកយុទ្ធនាការធ្វើតេស្តទ្រង់ទ្រាយចំពោះពលរដ្ឋខ្លួនទាំងជាង ៦០០,០០០នាក់ផងដែរ ខណៈគិតរហូតមកទល់នឹងពេលនេះម៉ាកាវនៅមិនទាន់រកឃើញករណីអ្នកស្លាប់ដោយជំងឺកូវីដ-១៩នៅឡើយទេ៕

Macao shuts popular shopping mall in race to contain COVID-19 outbreak

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: