ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នេះជាអាវុធ ដែលគេសង្ស័យថា ជនសង្ស័យប្រើសម្រាប់ធ្វើការបាញ់ប្រហារមកលើលោក Shinzo Abe (មានវីដេអូ)

    BY Khmernote Media July 8, 2022
    នេះជាអាវុធ ដែលគេសង្ស័យថា ជនសង្ស័យប្រើសម្រាប់ធ្វើការបាញ់ប្រហារមកលើលោក Shinzo Abe (មានវីដេអូ)

    ជប៉ុន៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK បានឲ្យដឹងថា នៅវេលាម៉ោង ១១ និង ៣០នាទីព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ត្រូវបានរងការបាញ់ប្រហារ នៅក្នុងអំឡុងពេលធ្វើសន្ទរកថា សម្រាប់យុទ្ធនាការបោះឆ្នោតនៅទីក្រុង Nara ភាគខាងលិច ប្រទេសជប៉ុន ដោយលោក Abe បានដួលសន្លប់បាត់ស្មារតីភ្លាមៗ បន្ទាប់ពីប្រជាពលរដ្ឋបានលឺស្នូរកាំភ្លើងចំនួន ២គ្រាប់។

    ក្រោយកើតហេតុ លោក Abe ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែកបុរសម្នាក់ដែលជាជនសង្ស័័យបាញ់ប្រហារមកលើលោក Abe ក៏ត្រូវបានសមត្ថកិច្ចជប៉ុនចាប់ខ្លួននៅនឹងកន្លែងផងដែរ ព្រមទាំងដកហូតបានវត្ថុម៉្យាងរុំទៅដោយស្កុតពណ៌ខ្មៅ ដែលគេសង្ស័យថា ជាអាវុធសម្រាប់ធ្វើការបាញ់ប្រហារ។ ជនសង្ស័យរូបនោះមានឈ្មោះ Yamagami Tetsuya អាយុ ៤១ ឆ្នាំ៕

    ប្រភព៖ Guardian News, NHK

    Share This Post: