អន្តរជាតិ

ប្រទេសសិង្ហបុរី មានករណីវិជ្ជមានជំងឺអុតស្វា Monkeypox កើនដល់ ៤នាក់ហើយ

BY
Pheakdey
July 9, 2022

សិង្ហបុរី៖ ករណីឆ្លងជំងឺអុតស្វា Monkeypox នៅលើទឹកដីសិង្ហបុរីត្រូវបានអាជ្ញាធររកឃើញដល់ករណីទី ៤ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia ដោយគិតត្រឹមល្ងាចថ្ងៃសុក្រ​ ទី៨ ខែកក្កដាម្សិលមិញនេះ។ អ្នកជំងឺអុតស្វា Monkeypox ទី៤នោះគឺជាអ្នកដំណើរជនជាតិឥណ្ឌាវ័យ ៣០ឆ្នាំម្នាក់ ដែលបានធ្វើដំណើរមកពីប្រទេសអាឡឺម៉ង់កាលពីជាង ២សប្តាហ៍មុន ហើយការរកឃើញលទ្ធផលវិជ្ជមានជំងឺអុតស្វា Monkeypox នេះគឺត្រូវបានធ្វើឡើងនៅក្នុងអំឡុងពេលដែលជំងឺកំពុងធ្វើចត្តាឡីស័ក។

S.Korea reports first confirmed monkeypox case, steps up monitoring | Reuters

បើតាមអាជ្ញាធរសុខាភិបាលសិង្ហបុរីបានបញ្ជាក់ថា អ្នកជំងឺបានផ្តើមចេញកន្ទួលរមាស់កាលពីថ្ងៃទី៣០ ខែមិថុនា និងផ្តើមមានអាការៈក្តៅខ្លួននៅថ្ងៃទី៧ ខែកក្កដា ហើយក៏បានធ្វើតេស្តវិជ្ជមានកាលពីថ្ងៃទី៨ ខែកក្កដាម្សិលមិញនេះតែម្តង។ គួរបញ្ជាក់ជូនថា នៅក្នុងចំណោមអ្នកឆ្លងជំងឺអុតស្វា Monkeypox ទាំង ៤ករណី ដែលត្រូវបានរកឃើញនៅលើទឹកដីសិង្ហបុរីនោះគឺមាន ៣ករណីជាករណីនាំចូល និងមានតែ ១ករណីប៉ុណ្ណោះដែលជាករណីឆ្លងនៅក្នុងសហគមន៍៕

U.S. confirms 9 monkeypox cases in 7 states | Reuters

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: