អន្តរជាតិ
សូមប្រយ័ត្ន! ចាប់ពីខែមីនា ដល់ខែមិថុនា នឹងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់
BY Khmernote Media
March 2, 2018
រាជធានីភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីខែមិនា ដល់ខែមិថុនា ឆ្នាំ២០១៨ ព្រះរាជាណាចក្រកម្ពុជានឹងទទួលរងឥទ្ធិពលពីបាតុភូត ឡានីណា (La Nina) ដែលស្ថានភាពបែបនេះនឹងអាចនឹងមានភ្លៀងធ្លាក់រាយប៉ាយច្រើនជាងមធ្យមភាគច្រើនឆ្នាំ រីឯសីតុណ្ហភាពអាចនឹងមានស្ថានភាពទាបជាងមធ្យមភាគច្រើនឆ្នាំ។ សម្រាប់បាតុភូតធម្មជាតិ នៅក្នុងខែមេសា ឧសភា និងមិថុនា ឆ្នាំ២០១៨ អាចនឹងមានបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កើតឡើងច្រើន ពិសេសនៅតំបន់ទំនាបកណ្តាល។ ដូច្នេះសូមបងប្អូនទាំងអស់គ្នាមានការប្រុងប្រយ័ត្ន!
