បុរសម្នាក់ត្រូវប៉ូលិសចាប់ខ្លួនក្រោយធ្វើសកម្មភាពលួចខោអាវក្នុងរបស់មនុសស្រីជាង ៥០០០ ខោ/អាវ យកទៅរក្សាទុក
- BY
- Pheakdey
- July 12, 2022
អូស្ត្រាលី៖ បុរសម្នាក់ត្រូវបានប៉ូលិសអូស្ត្រាលីចាប់ខ្លួនពាក់ព័ន្ធនឹងករណីដ៏ចម្លែកមួយ ពោលគឺករណីលួចខោអាវក្នុងរបស់មនុស្សស្រីយកទៅរក្សាទុក។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន 9News បានឲ្យដឹងថា ហេតុការណ៍ហួសចិត្តមួយនេះបានកើតឡើងនៅក្នុងទីក្រុង Melbourne នៃប្រទេសអូស្រ្តាលី ខណៈជនសង្ស័យត្រូវបានគេស្គាល់ត្រឹមថា ជាបុរសម្នាក់ដែលមានអាយុ ៣៤ឆ្នាំ។

ប្រភពខាងលើបានបន្តថា ក្នុងពេលចុះទៅឃាត់ខ្លួនជនសង្ស័យដល់ផ្ទះរបស់គាត់នោះ ប៉ូលិសបានប្រទះឃើញមានសំលៀកបំពាក់របស់មនុស្សស្រីជាង ៥០០០ ខោ/អាវ ហើយក្នុងនោះភាគច្រើនគឺជាខោអាវទ្រនាប់របស់មនុស្សស្រី និងមួយផ្នែកតូចគឺជាសំលៀកបំពាក់សម្រាប់ស្លៀកហាត់ប្រាណរបស់មនុស្សស្រី។ ក្រោយការស៊ើបអង្កេតនិងធ្វើការឆែកឆេរប៉ូលិសអូស្រ្តីបានសម្រេចចោទប្រកាន់ជនសង្ស័យជាច្រើនករណីមានដូចជា ករណីចោរកម្ម លួចតាមដាន លួចចូលក្នុងតំបន់ហាមឃាត់ និងករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាតជាដើម៕
អត្ថបទ៖ ភក្តី
ប្រភព៖ 9News
- Share This Post:






