ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ខ្វះអីលួចទៅលួចខោអាវក្នុងស្រ្តី ត្រូវប៉ូលិសចាប់បានដេកគុក៣ឆ្នាំលេង

    BY Khmernote Media March 2, 2018
    ខ្វះអីលួចទៅលួចខោអាវក្នុងស្រ្តី ត្រូវប៉ូលិសចាប់បានដេកគុក៣ឆ្នាំលេង

    បរទេស ៖ សព្វថ្ងៃនេះគួរមានការប្រុងប្រយ័ត្នបន្តិចទៅលើរបស់របរប្រើប្រាស់ផ្ទាល់ខ្លួន មានជនរោគចិត្តខ្លះហ៊ានដល់ថ្នាក់លួចខោអាវក្នុងរបស់ស្រ្តីទៀតផង។ ប្រភពព័ត៌មានរបស់បរទេសបានចុះផ្សាយរឿងរ៉ាវហួសចិត្តមួយ ដែលបុរសម្នាក់ត្រូវប៉ូលិសឃាត់ខ្លួនដោយសារតែបានខោអាវក្នុងរបស់ស្រីៗ។ ប្តីរបស់ស្រ្តីរងគ្រោះម្នាក់បានប្រាប់ថា ខោអាវក្នុងរបស់ប្រពន្ធ និងកូនស្រីគាត់ជាង៥០ត្រូវបានបាត់ជាបន្តបន្ទាប់ក្នុងកំឡុងពេល៣ខែ។ លោក Li បានប្រាប់ថា គិតមកដល់ថ្ងៃទី២៤ ខែកុម្ភៈ នេះគាត់និងភរិយាបានរើមករស់នៅក្នុងតំបន់ផ្ទះល្វែងនេះបានរយៈពេលជាង៣ខែមកហើយ។
    គាត់ និងប្រពន្ធរបស់គាត់តែងតែចាកចេញពីផ្ទះពីព្រលឹម និងត្រលប់មកផ្ទះវិញនៅពេលយប់ជ្រៅ។ នៅថ្ងៃមួយនោះប្រពន្ធរបស់គាត់បានប្រទះឃើញថា នាងបានបាត់ខោអាវក្នុងរបស់ខ្លួន តែយើងគិតថាវាប្រហែលត្រូវខ្យល់បក់បើងទៅបាត់។ ប្រហែលជាថ្ងៃទី១៤ ខែកុម្ភៈ គាត់បានអង្គុយនៅមាត់បង្អួចហើយក៏បានមើលឃើញដូចជាមានមនុស្សកំពុងធ្វើអ្វីម៉្យាងនៅមុខកន្លែងហាលខោអាវនោះ។ គាត់មិនជាចាប់អារម្មណ៍ប៉ុន្មាននោះទេ តែពេលប្រពន្ធគាត់ត្រលប់មកវិញបានប្រាប់គាត់ថា ខោអាវក្នុងរបស់នាងបានបាត់ទៀតហើយ។

    នៅល្ងាចថ្ងៃទី២២ ខែដដែលនេះគាត់បានឃើញជនសង្ស័យធ្វើសកម្មភាពលួចទៀតតាមរយៈកាមេរ៉ាសវត្ថិភាពក្នុងទូរស័ព្ទ ហើយគាត់ក៏បានទូរស័ព្ទប្តឹងប៉ូលិសតែ។ យោងតាមរយៈរូបភាពនៅក្នុងកាមេរ៉ាសុវត្ថិភាព និងការស៊ើបអង្កេតធ្វើអោយប៉ូលិសកំណត់អត្តសញ្ញាណជនសង្ស័យបាន និងធ្វើការឃាត់ខ្លួនក្នុងថ្ងៃទី២៦ ខែដដែល។ តុលាការបានសម្រេចកាត់ទោសជនសង្ស័យវ័យ៦៥ឆ្នាំរូបនេះអោយជាប់គុក៣ឆ្នាំ និងពិន័យជាប្រាក់ទៀត៕
     ប្រភព ៖ thecoverage

    Share This Post:
    MPO4D jitutoto mpo4d Mpoplay