ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម គួច ចំរើន ប្រកាសរកអ្នកមានជំនាញ មានបទពិសោធន៍​ ដើម្បីជួយរកវិធីការពារ​ ទប់ទល់មិនអោយចេញស្នឹមលើរូបសំណាក «ព្រះថោងនាងនាគ»

    BY Khmernote Media July 18, 2022
    ឯកឧត្តម គួច ចំរើន ប្រកាសរកអ្នកមានជំនាញ មានបទពិសោធន៍​ ដើម្បីជួយរកវិធីការពារ​ ទប់ទល់មិនអោយចេញស្នឹមលើរូបសំណាក «ព្រះថោងនាងនាគ»

    ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ដើម្បីប្រកាសរកអ្នកមានជំនាញ ធ្វើរូបព្រះបាទព្រះថោង​ ធ្វើពីស្ពាន់​ ត្រូវខ្យល់សមុទ្រ មិនអោយឡើងស្នឹម។ ឯកឧត្តម បានមានប្រសាសន៍ឲ្យដឹងថា៖

    «ប្រិយមិត្តណា​ មានជំនាញ​ មានបទពិសោធន៍​ ព្រះបាទព្រះថោង​ ធ្វើពីស្ពាន់​ ចាក់បេតុងខាងក្នុង​ ពេលត្រូវខ្យល់សមុទ្រ​ ចេញស្នឹមដូចនេះ​ ។ តើមានវិធីបែបណា​ ដើម្បីការពារ​ ទប់ទល់អោយបានល្អ​ មិនចេញស្នឹម​ សូមជួយផ្ដល់យោបល់​ ! សូមអរគុណចំពោះការចែករំលែក​»

    គួរបញ្ជាក់ផងដែរថា រូបសំណាក «ព្រះថោងនាងនាគ» ធ្វើ​ពី​ស្ពាន់​មាន​ទម្ងន់ ៦០ ​តោន កម្ពស់​ពី​ព្រះបាទ​ដល់​កំពូល​មកុដ ២១ ម៉ែត្រ មាន​អង្កត់ផ្ចិត ៩៩ ​ម៉ែត្រ ដាក់​លើ​បល្ល័ង្ក​កម្ពស់​ជាង ៦ ​ម៉ែត្រ នៅ​រង្វង់​មូល​ព្រះថោង​នាងនាគ ស្ថិតនៅ​ភូមិ​គគីរ ឃុំ​បិតត្រាង ស្រុក​ព្រៃនប់ ដោយ​រូបសំណាក​នេះ​ឈរ​បែរ​ព្រះភក្ត្រ​ឆ្ពោះទៅ​សមុទ្រ​រាម​។ រូបសំណាក«ព្រះថោងនាងនាគ» បានធ្វើពិធីអភិសេកកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ កន្លងទៅ ស្ថិតនៅរង្វង់មូលព្រះថោងនាងនាគ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត៕

    Share This Post: