ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    WHO ព្រមានថា អឺរ៉ុបនឹងត្រូវប្រឈមជាមួយកូវីដ-១៩ជាថ្មីម្តងទៀតនៅក្នុងរដូវស្លឹកឈើជ្រុះនិងរដូវរងាខាងមុខនេះ

    BY Pheakdey July 20, 2022
    WHO ព្រមានថា អឺរ៉ុបនឹងត្រូវប្រឈមជាមួយកូវីដ-១៩ជាថ្មីម្តងទៀតនៅក្នុងរដូវស្លឹកឈើជ្រុះនិងរដូវរងាខាងមុខនេះ

    អង្គការសុខភាពពិភពលោកកាលពីថ្ងៃអង្គារ ទី១៩ ខែកក្កដានេះបានព្រមានថា តំបន់អឺរ៉ុបនឹងត្រូវប្រឈមជាមួយយនឹងរលកនៃការរាតត្បាតជំងឺកូវីដ-១៩ ជាថ្មីម្តងទៀតនៅក្នុងអំឡុងរដូវស្លឹកឈើជ្រុះនិងរដូវរងាខាងមុខនេះ។ បើតាមលោក Hans Kluge ដែលជានាយកតំបន់នៃអង្គការសុខភាពពិភពលោកប្រចាំនៅតំបន់អឺរ៉ុបបានឲ្យដឹងថា កាលពីឆ្នាំមុនគឺនៅក្នុងអំឡុងពេលនៃរដូវស្លឹកឈើជ្រុះនិងរដូវរងានេះហើយ ដែលមេរោគនៃជំងឺកូវីដ-១៩បំប្លែងខ្លួនប្រភេទដែលតាបានបង្កការរាត្បាតយ៉ាងខ្លាំងនៅក្នុងតំបន់អឺរ៉ុប ហើយសម្រាប់នៅក្នុងឆ្នាំមេរោគដែលអាចបង្កការគំរាមគំហែងខ្លាំងនោះទំនងជាមេរោគអូមីក្រុងប្រភេទ BA.4 និង BA.5។

    ក្រៅតែពីព្រមានអំពីលទ្ធភាពនៃការផ្ទុះឡើងវិញរបស់ជំងឺកូវីដ-១៩ លោក Hans Kluge  ក៏បានណែនាំឲ្យអាជ្ញាធរសុខាភិបាលនៅតាមបណ្តាប្រទេសក្នុងតំបន់អឺរ៉ុបទាំងអស់ត្រូវប្រុងប្រយ័ត្នអំពីគម្លាតរយៈពេលនៃការពិនិត្យអ្នកជំងឺនិងការព្យាបាលផងដែរ ពោលគឺត្រូវព្យាបាលអ្នកជំងឺឲ្យបានឆាប់រហ័សក្រោយរ​កឃើញថាបានវិជ្ជមានជំងឺកូវីដ-១៩ ដើម្បីការពារកុំឲ្យអ្នកជំងឺធ្លាក់ទៅសភាពធ្ងន់ធ្ងរឬស្លាប់តែម្តង។ សូមបញ្ជាក់ជូនថា រដូសស្លឹកឈើជ្រុះនៅតំបន់អឺរ៉ុបនឹងត្រូវចាប់ផ្តើមពីខែកញ្ញាដល់ខែវិច្ឆិកាខាងមុខនេះ ខណៈរដូវរងានឹងត្រូវចាប់ផ្តើមពីធ្នូរហូតដល់ខែកុម្ភៈឆ្នាំ ២០២៣៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: