ខ្លាឃ្មុំឈ្មោលអាយុវែងបំផុតនៅលើពិភពលោកឈ្មោះ An An បានបាត់បង់ជីវិតហើយនៅអាយុ ៣៥ឆ្នាំ
- BY
- Pheakdey
- July 21, 2022
ហុងកុង៖ បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដាកន្លងទៅបានរាយការណ៍ថា សត្វខ្លាឃ្មុំមួយក្បាលដែលត្រូវបានគេចាត់ទុកថាជាសត្វខ្លាឃ្មុំដែលមានអាយុវែងជាងគេបំផុតនៅលើពិភពលោកនោះបានស្លាប់បាត់បង់ជីវិតហើយ។ សត្វខ្លាឃ្មុំមួយក្បាលនេះមានឈ្មោះថា An An ជាសត្វខ្លាឃ្មុំឈ្មោល ត្រូវបានគេចិញ្ចឹមនិងថែរក្សាយ៉ាងយកចិត្តទុកដាក់បំផុតនៅឯឧទ្យាន Ocean Park ក្នុងទីក្រុងហុងកុង។

ប្រភពខាងលើបានបន្តថា An An បានស្លាប់នៅក្នុងអាយុ ៣៥ឆ្នាំ ហើយបើគេធ្វើការប្រៀបធៀបអាយុស្លាប់សម្រាប់សត្វប្រភេទនេះជាមួយនិងអាយុស្លាប់របស់មនុស្សគឺវាស្មើនឹងការស្លាប់របស់មនុស្សនៅអាយុ ១០៥ឆ្នាំឯណោះ។ គួរបញ្ជាក់ជូនថា An An គឺសត្វខ្លាឃ្មុំឈ្មោលដែលជាដៃគូជាមួយនឹងសត្វខ្លាឃ្មុំញីមួយក្បាលទៀតឈ្មោះ Jia Jia ដែលបានស្លាប់កាលពីឆ្នាំ ២០១៦ កន្លងទៅនៅអាយុ ៣៨ឆ្នាំ។ សត្វខ្លាឃ្មុំមួយគូនេះគឺជាអំណោយរបស់រដ្ឋាភិបាលចិនចំពោះទីក្រុងហុង ហើយពួកវាក៏ត្រូវបានគេចាត់ទុកថា ជាប្រភេទសត្វខ្លាឃ្មុំកម្របំផុតនៅលើពិភពលោកផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






