អន្តរជាតិ

អាមេរិករកឃើញករណីឆ្លងជំងឺអុតស្វា Monkeypox ចំពោះកុមារជាលើកដំបូង

BY
Pheakdey
July 23, 2022

អាមេរិក៖ អាជ្ញាធរសុខាភិបាលអាមេរិកបានប្រកាសពីការរកឃើញករណីឆ្លងជំងឺអុតស្វា Monkeypox ជាលើកដំបូងចំពោះកុមារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែកក្កដានេះ។ ករណីឆ្លងដ៏កម្រនោះត្រូវបានរកឃើញចំពោះក្មេងតូចចំនួន ២នាក់ ដោយករណីទីមួយត្រូវបានរកឃើញចំពោះកុមារដែលទើបចេះដើរតេះតះម្នាក់នៅក្នុងរដ្ឋ California និងមួយករណីផ្សេងទៀតត្រូវបានរកឃើញរកចំពោះទារកម្នាក់ ដែលមិនមែនជាពលរដ្ឋអាមេរិកនោះទេ។

Public health experts warn monkeypox response is too little, too late - Roll Call

បើតាមមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ករណីឆ្លងទាំង ២ខាងលើនេះមិនមានការទាក់ទងជាមួយគ្នាទេនោះទេ ហើយការចម្លងមេរោគទំនងជាបានកើតឡើងតាមរយៈការប្រើប្រាស់សម្ភារៈរួមគ្នាជាមួយអ្នកជំងឺនៅឯផ្ទះរបស់ពួកគេរៀងៗខ្លួន។ បច្ចុប្បន្នអ្នកជំងឺទាំង ២នាក់នេះត្រូវបានបញ្ជូនទៅព្យាបាលដាច់ដោយឡែកក្នុងលក្ខខណ្ឌពិសេសមួយពីអ្នកជំងឺផ្សេងទៀត ខណៈគិតត្រឹមពេលនេះពួកគេហាក់មិនមានរោគសញ្ញាអ្វីធ្ងន់ធ្ងរគួរឲ្យកត់សម្គាល់នោះទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: