ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រដ្ឋមន្ត្រីប្រទេសហ្ស៊ីមបាវ៉េថា ស្រោមអនាម័យរបស់ប្រទេសចិនតូចៗណាស់

    BY Khmernote Media March 2, 2018
    រដ្ឋមន្ត្រីប្រទេសហ្ស៊ីមបាវ៉េថា ស្រោមអនាម័យរបស់ប្រទេសចិនតូចៗណាស់

    បរទេស ៖ ចិនជាប្រទេសមួយ ដែលមានរោងចក្រផលិតស្រោមអនាម័យច្រើនជាងគេនៅលើពិភពលោក ហើយស្រោមអនាម័យទាំងនោះបានចែកចាយលក់ស្ទើរតែពេញពិភពលោក។ នៅពេលថ្មីៗនេះរដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់ប្រទេសហ្ស៊ីមបាវ៉េ បានលើកឡើងថា “ស្រោមអនាម័យដែលផលិតឡើងនៅក្នុងប្រទេសចិនតូចពេក មិនសមស្របសំរាប់បុរសក្នុងប្រទេសរបស់លោកប្រើនោះទេ”។
    នៅក្នុងកំឡុងពេលធ្វើសន្និសីទស្តីពី​មេរោគអេសដ៍ និងជំងឺអេសដ៍ លោក David Parirenyatwa ជារដ្ឋមន្ត្រីក្រួសួងសុខាភិបាលរបស់ប្រទេសហ្ស៊ីមបាវ៉េបានរិះគន់ទៅលើផលិតផលពន្យារកំណើតដែលបានផលិតក្នុងប្រទេសចិន។ វេបសាយ New Zimbabwe បានស្រង់សម្តីលោក Parirenyatwa ដោយនិយាយថា “តំបន់អាហ្វ្រិកខាងត្បូងមានអត្រាមេរោគអេដស៍ខ្ពស់ហើយយើងកំពុងលើកកម្ពស់ការប្រើស្រោមអនាម័យ ឥឡូវនេះយុវវ័យមានចំណូលចិត្តលើប្រភេទស្រោមអនាម័យដោយឡែកមួយ តែយើងបានផលិតវា យើងបាននាំចូលស្រោមអនាម័យពីចិន មានបុរសៗខ្លះបានត្អូញត្អែរថាវាពិតជាតូចណាស់”។ រដ្ឋមន្ត្រីរូបនេះបានអំពាវនាវក្រុមហ៊ុនក្នុងស្រុកអោយផលិតស្រោមអនាម័យដោយខ្លួនឯងជាងការនាំចូលមកពីចិន៕
     ប្រភព ៖ nextshark

    Share This Post:
    MPO4D jitutoto mpo4d Mpoplay