អន្តរជាតិ

សិង្ហបុរីរកឃើញអ្នកឆ្លងជំងឺអុតស្វា Monkeypox ចំនួន ២ករណីបន្ថែមទៀត

BY
Pheakdey
July 25, 2022

សិង្ហបុរី៖ អាជ្ញាធរសុខាភិបាលនៃប្រទេសសិង្ហបុរីបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺអុតស្វា Monkeypox ចំនួន ២ករណីបន្ថែមទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែកក្កដានេះ។ បើតាមក្រសួងសុខាភិបានសិង្ហបុរីបានបញ្ជាក់ថា ករណីឆ្លងជំងឺអុតស្វា Monkeypox ទាំង ២ករណីនេះគឺមិនជាប់ពាក់ព័ន្ធជាមួយករណីឆ្លងលើកមុនឡើយ ពោលគឺវាមិនមែនករណីចម្លងបន្តឡើយ តែជាករណីឆ្លងថ្មីដាច់ដោយឡែកតែម្តង។

ប្រភពខាងលើបានបន្តថា ក្នុងចំណោមករណីឆ្លងថ្មីទាំង ២នេះគឺមានមួយករណីត្រូបានរកឃើញចំពោះបុរសជនជាតិអេស្តូនីម្នាក់អាយុ ៤៦ឆ្នាំ ដែលបានធ្វើដំណើរមកពីទីក្រុងឡុងដ៍ហើយបានមកដល់ប្រទេសសិង្ហបុរីកាលពីថ្ងៃទី ២១ ខែកក្កដា និងត្រូវបានធ្វើតេស្តវិជ្ជមានជំងឺអុតស្វា Monkeypox ​នៅក្នុងថ្ងៃទី ២៤ ខែកក្កដា។ ដោយឡែកករណីឆ្លងមួយទៀតគឺត្រូវបានរកឃើញចំពោះបុរសជនជាតិសិង្ហបុរីម្នាក់ អាយុ ២៦ឆ្នាំ ខណៈគេមិនបានដឹងពីប្រភពនៃការចម្លងរបស់គាត់នោះទេ។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះប្រទេសសិង្ហបុរីបានរកឃើញអ្នកឆ្លងជំងឺអុតស្វា Monkeypox សរុបចំនួន ៨ករណីហើយ៕

Two more monkeypox cases confirmed in Singapore

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: