កីឡា

de Jong ទម្លាក់ការចាប់អារម្មណ៍ក្នុងការផ្ទេរទៅកាន់ Man City និង Barcelona ចោលហើយងាកមករក PSG វិញ

BY
Khmernote Media
December 7, 2018

ខ្សែបម្រើ Frenkie de Jong បានបន្ថយការចាប់អារម្មណ៍ក្នុងការផ្ទេរទៅកាន់ក្លឹបមេឃខៀវ Manchester City ហើយងាកមករកក្លឹបអ្នកមានបារាំង PSG វិញបន្ទាប់ពីក្លឹបយក្សរបស់បារាំងមួយនេះហ៊ានផ្ដល់តម្លៃខ្លួនឲ្យខ្សែបម្រើសញ្ជាតិហូឡង់ខាងលើក្នុងតម្លៃផ្ទេរ 75លានអឺរ៉ូ ហើយ de Jong អាចទំនងជាផ្ទេរទៅកាន់ក្លឹប PSG នៅក្នុងពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។

ខ្សែបម្រើ Frenkie de Jong បានផ្សាភ្ជាប់ទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងក្លឹបមេឃខៀវ Manchester City និងក្លឹបអ្នកមានបុណ្យ Barcelona ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ប៉ុន្ដែពេលនេះខ្សែបម្រើសញ្ជាតិហូឡង់រូបនេះបានអះអាងថាមានបំណងចង់ផ្ទេរទៅកាន់លីគកំពូលបារាំងវិញនៅក្នុងពេលបញ្ចប់រដូវកាលនេះ។

នាយកប្រតិបត្តិក្លិប Ajax លោក Marc Overmars បានទាត់ចោលតម្លៃផ្ទេរ 75លានអឺរ៉ូ ដែលក្លឹប PSG ដាក់សំណើរ ដោយរូបលោកសង្ឃឹមថានឹងចចារតម្លៃខ្លួន de Jong ជាមួយនឹងក្លឹប PSG ម្ដងទៀតនៅក្នុងថ្ងៃព្រហស្បតិ៍ខាងមុខ។

ការចង់បានខ្សែបម្រើ de Jong របស់ក្លឹប PSG នេះក្រោយពេលខ្សែប្រយុទ្ធ Kylian Mbappe បានណែនាំឲ្យទិញខ្សែបម្រើរូបនេះយកមកកាន់ទឹកដីបារាំងដើម្បីពង្រឹងតំបន់បម្រើឲ្យកាន់តែប្រសើរជាងមុន។

បុត្រ

ប្រភព៖ Goal

Share This Post: