កីឡា

Man Utd ចាត់ទុកលោក Mauricio Pochettino តែម្នាក់គត់ដែលជាជម្រើសល្អក្នុងការជំនួសដំណែងលោក Jose Mourinho

BY
Khmernote Media
December 7, 2018

យោងតាមការចុះផ្សាយរបស់សារពត៌មាន The Sun បានឲ្យដឹងថា៖ ក្លឹបបិសាចក្រហម Manchester United បានសម្រេចចិត្តថាលោក Mauricio Pochettino គឺជាបុរសម្នាក់ដែលពួកគេចង់យកមកជំនួសដំណែងលោក Jose Mourinho ដែលក្លឹបយក្សមួយនេះគ្រោងនឹងចំណាយលុយដល់ទៅ 40លានផោន ដើម្បីនាំយកគ្រូបង្វឹករូបនេះមកកាន់ទឹកដី Old Trafford។

គ្រូបង្វឹករបស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur គឺជាជម្រើសតែមួយគត់សម្រាប់ក្លឹបបិសាចក្រហម Manchester United ក្នុងការយកមកជំនួសដំណែងគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ Jose Mourinho ដែលកំពុងដឹកនាំក្លឹបបិសាចក្រហម Manchester Untied ធ្លាក់ទំរង់លេងយ៉ាងខ្លាំង ដែលជាហេតុធ្វើឲ្យកីឡាករជាច្រើនមានសម្ពាធក្នុងការលេង។

ក្លឹបបិសាចក្រហម Manchester United ទំនងជានឹងអនុញ្ញាតឲ្យលោក Jose Mourinho ចាកចេញពីក្លឹបបិសាចក្រហម Manchester United នៅក្នុងពេលបញ្ចប់រដូវកាលនេះ ខណៈដែលពេលនេះក្លឹបយក្សទីក្រុង Manchester 1 នេះកំពុងអូសទាញគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន Mauricio Pochettino ឲ្យចាកចេញពី Spurs មកដឹកនាំ Man Utd នៅក្នុងរដូវកាលក្រោយ។

បុត្រ

ប្រភព៖ Goal

Share This Post: