អន្តរជាតិ

តៃវ៉ាន់បើកធ្វើសមយុទ្ធយោធាបែបការពារទឹកដីនិងបានចោទប្រកាន់ថា “ចិនត្រៀមធ្វើការឈ្លានពានមកលើកោះតៃវ៉ាន់ហើយ”

BY
Pheakdey
August 9, 2022

តៃវ៉ាន់៖ កោះតៃវ៉ាន់នៅថ្ងៃអង្គារ ទី៩ ខែសីហានេះបានបើកធ្វើសមយុទ្ធយោធាមួយ ដែលជាសមយុទ្ធយោធាបែបការពារដឹកដីពីការវាយប្រហារ ឬការឈ្លានពានពីសំណាក់ប្រទេសណាមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia ។ សមយុទ្ធយោធារបស់កោះតៃវ៉ាន់នៅពេលនេះត្រូវបានធ្វើឡើងស្របពេលដែលមានមន្ត្រីការទូតជាន់ខ្ពស់របស់កោះតៃវ៉ាន់ម្នាក់បានធ្វើការចោទប្រកាន់ថា ប្រទេសចិនកំពុងត្រៀមធ្វើការឈ្លានពានមកលើកោះតៃវ៉ាន់។

China Using Drills To "Prepare For Invasion": Taiwan Foreign Minister - Oacoree

គួររម្លឹកជូនថា រឿងរ៉ាវចម្រូងចម្រាសខាងលើនេះបានកើតឡើងក្រោយភាគីខាងប្រទេសចិនបានផ្តើមធ្វើសមយុទ្ធយោធាទ្រង់ទ្រង់ធំទាំងតាមផ្លូវអាកាស និងផ្លូវទឹកជុំវិញកោះតៃវ៉ាន់អស់រយៈពេលជាច្រើនថ្ងៃ ដ្បិតទីក្រុងប៉េកាំងមិនពេញចិត្តនឹងដំណើរទស្សនកិច្ចរបស់លោកស្រី ណាន់ស៊ី ប៉េឡូស៊ី ប្រធានរដ្ឋសភាអាមេរិកមកកាន់ទឹកដីកោះតៃវ៉ាន់ឡើយ។ បើតាមលោក Lou Woei-jye អ្នកនាំពាក្យឲ្យកងទាហានទី ៨របស់កោះតៃវ៉ាន់បានបញ្ជាក់ថា សមយុទ្ធយោធារបស់ទីក្រុងតៃប៉ិបានចាប់ផ្តើមធ្វើឡើងកាលពីម៉ោងជិត ១០ ព្រឹកមិញនេះនៅឯតំបន់ Pingtung ដោយនៅក្នុងសមយុទ្ធយោធានោះនឹងមានបញ្ចូលទាំងក្បួនការពារទឹកដីពីការឈ្លានពាន និងក្បួនវាយបកទៅកាន់គូសត្រូវវិញផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: