កូរ៉េខាងជើងប្រកាសជ័យជំនះក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ-១៩
- BY
- Pheakdey
- August 11, 2022
កូរ៉េខាងជើង៖ ប្រមុខដឹកនាំនៃប្រទេសកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហានេះថា កូរ៉េខាងជើងអាចយកឈ្នះលើការរាតត្បាតនៃជំងឺកូវីដ-១៩បានទាំងស្រុងហើយ។ ទន្ទឹមគ្នានេះទីក្រុងព្យុងយ៉ាងក៏បានប្រកាសដកចេញវិធានការតឹងរឹងដាច់ខាតក្នុងការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ដែលអាជ្ញាធរធ្លាប់បានដាក់ឲ្យអនុវត្តកាលពីខែឧសភាកន្លងទៅផងដែរ។

យ៉ាងណាក្តី បើតាមលោក គីម ជុងអ៊ុន បានបញ្ជាក់ថា កូរ៉េខាងជើងនឹងបន្តអនុវត្តវិធានការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ជាទូទៅមួយចំនួន រហូតដល់ជំងឺសកលមួយត្រូវបានរលាតបាត់ ឬរហូតដល់ពិភពលោកអាចយកឈ្នះលើជំងឺមួយនេះបានទាំងស្រុងតែម្តង។ គួររម្លឹកជូនថា គិតត្រឹមពេលនេះប្រទេសកូរ៉េខាងជើងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩សរុបជាង ៤,៧លាននាក់ និងស្លាប់សរុប ៧៤នាក់ ខណៈកូរ៉េខាងជើងមិនបានចាក់វ៉ាក់សាងជូនពលរដ្ឋខ្លួនទាល់តែសោះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






