ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមត្ថកិច្ចខណ្ឌដូនពេញ បង្ក្រាបក្រុមក្មេងទំនេីង និងឃាត់ម៉ូតូ០៨គ្រឿង តែងតែបង្ហោះម៉ូតូ ជ្រេម៉ូតូ និងប្រើប្រាស់បំពង់ស៊ីម៉ាំងកែច្នៃបង្កសម្លេងរំខានខ្លាំង នៅតំបន់បឹងកក់

    BY Khmernote Media August 13, 2022
    សមត្ថកិច្ចខណ្ឌដូនពេញ បង្ក្រាបក្រុមក្មេងទំនេីង និងឃាត់ម៉ូតូ០៨គ្រឿង តែងតែបង្ហោះម៉ូតូ ជ្រេម៉ូតូ និងប្រើប្រាស់បំពង់ស៊ីម៉ាំងកែច្នៃបង្កសម្លេងរំខានខ្លាំង នៅតំបន់បឹងកក់

    យោងតាមការបញ្ជា់ពី ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍មកក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ថា មានករណីក្រុមក្មេងទំនេីងតែងតែធ្វេីការបង្ហោះម៉ូតូ ជ្រេម៉ូតូ និងប្រើប្រាស់បំពង់ស៊ីម៉ាំងកែច្នៃដែលបង្កសម្លេងរំខានខ្លាំង ហើយតែងតែបង្កបញ្ហាក្នុងតំបន់បឹងកក់ បន្ទាប់ពីទទួលព័ត៌មានមក កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌស្រះចក ធ្វើការបង្ក្រាប និងឃាត់ម៉ូតូចំនួន០៨គ្រឿង

    នៅយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ២០:៣០នាទី កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌស្រះចក ដឹកនាំដោយលោកវិរសេនិយ៍ឯក ទៀង ចាន់សារ អធិការនគរបាលខណ្ឌដូនពេញ បានធ្វើការបង្ក្រាប និងឃាត់ម៉ូតូបំពង់ស៊ីម៉ាំងប្រែនខុសបច្ចេកទេស ដែលបង្កឲ្យមានសម្លេងខ្លាំង រំខានដល់អ្នកដទៃ នៅចំណុចក្នុងកំបន់បឹងកក់ ផ្លូវR6 សង្កាត់ស្រះចក ខណ្ឌដូនពេញ ចំនួន ០៨គ្រឿង យកទៅរក្សារទុកនៅអធិការដ្ឋាននរបាលខណ្ឌដូនពេញ ជាបណ្តោះអាសន្ន និងធ្វើការការណែនាំអប់រំ ធ្វើកិច្ចសន្យាជាមួយម្ចាស់ម៉ូតូផងដែរ៖

    ១- ម៉ូតូម៉ាក HondaMSX ពាក់ផ្លាកលេខ ភ្នំពេញ 2DC:0955
    ២- ម៉ូតូម៉ាក Yamaha MX King ពាក់ផ្លាកលេខ ភ្នំពេញ 1IG:6549
    ៣- ម៉ូតូម៉ាក Honda click ពាក់ផ្លាកលេខ ភ្នំពេញ 1IQ:7055
    ៤- ម៉ូតូម៉ាក Honda MSX ពាក់ផ្លាកលេខ ភ្នំពេញ 1IT:4421
    ៥- ម៉ូតូម៉ាក Honda PCX ពាក់ផ្លាកលេខ ភ្នំពេញ 1FH:7637
    ៦- ម៉ូតូម៉ាក Yamaha MHX King ពាក់ផ្លាកលេខ ភ្នំពេញ 1IB:0977
    ៧- ម៉ូតូម៉ាក Honda wave ពាក់ផ្លាកលេខ ភ្នំពេញ 1FH:6156
    ៨- ម៉ូតូម៉ាក BMW1000RR គ្មានស្លាកលេខ

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: