កីឡា

Barcelona ចេញមុខបដិសេដចំពោះពត៌មានដែលថា Rakitic ដាក់លក់ផ្ទះនៅអេស្ប៉ាញដើម្បីចង់ទៅ PSG នៅក្នុងខែមករាខាងមុខនេះ

BY
Khmernote Media
December 12, 2018

ក្លឹបអ្នកមានបុណ្យ Barcelona បានចេញមុខបដិសេដចំពោះពាក្យចចាមអារាមដែលខ្សែបម្រើ Ivan Rakitic នឹងចាកចេញពីក្លឹបអ្នកមានបុណ្យ Barcelona ទៅកាន់ក្លឹបអ្នកមានបារាំង PSG នៅក្នុងខែមករាខាងមុខនេះ។

ពាក្យចចាមអារាមដែលថាខ្សែបម្រើ Ivan Rakitic មានបំណងចង់ចាកចេញពីក្លឹប Barcelona នោះបន្ទាប់ពីខ្សែបម្រើសញ្ជាតិក្រូអាតរូបនេះបានដាក់លក់ផ្ទះនៅក្នុងទីក្រុង Barcelona ហើយបញ្ជូនកូនៗរបស់គេទៅរៀនភាសាបារាំង។ ពេលនេះក្លឹបយក្សរបស់អេស្ប៉ាញ Barcelona បានចេញមុខបដិសេដចំពោះពាក្យចចាមអារាមទាំងនេះ ដោយលើកឡើងថា៖ ក្លឹបកំពុងតែមានការចចារជាមួយនឹងខ្សែបម្រើ Ivan Rakitic។ ភាគីទាំងពីរបានប្រតិកម្មភ្លាមៗចំពោះព័ត៌មានដែលបានចេញផ្សាយទាំងនោះ។ Ratikic និង Barcelona បានព្រមព្រៀងគ្នាថា៖ ក្លឹបនឹងព្រមឲ្យខ្សែបម្រើសញ្ជាតិក្រូអាតរូបនេះចាកចេញពីក្លឹបនៅក្នុងរដូវក្ដៅខាងមុខនេះក្នុងតម្លៃផ្ទេរយ៉ាង 125លានអឺរ៉ូ។

បុត្រ

ប្រភព៖ Goal

Share This Post: