អឺរ៉ុបបំបែកកំណត់ត្រាមានភ្លើងឆេះព្រៃអស់ច្រើនបំផុតមិនធ្លាប់មានបើគិតត្រឹមពាក់កណ្តាលខែសីហា ឆ្នាំ២០២២នេះ
- BY
- Pheakdey
- August 14, 2022
របាយការណ៍មួយដែលបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន The Strait Times នៅថ្ងៃអាទិត្យ ទី១៤ ខែសីហានេះបានបង្ហាញថា គិតត្រឹមពាក់កណ្តាលខែសីហាក្នុងឆ្នាំ ២០២២នេះអឺរ៉ុបបានជួបប្រទះនូវបអញ្ហាភ្លើងឆេះព្រៃអស់ច្រើនបំផុត ពោលគឺជាកំណត់ត្រាថ្មីដែលភ្លើងបានបំផ្លាញព្រៃក្នុងផ្ទៃដីដ៏ធំមិនធ្លាប់មាន។ បើយោងតាមសេវាត្រួតពិនិត្យផ្កាយរណបរបស់សហភាពអឺរ៉ុបបានបង្ហាញថា គិតត្រឹមពាក់កណ្តាលខែសីហានេះគឺអគ្គិភ័យបានលេបត្របាក់អស់ព្រៃក្នុងព្រៃដីប្រមាណជា ៦៦០,០០០ ហិចតារួចទៅហើយ ខណៈអគ្គិភ័យអាចនឹងបន្តឆាបឆេះព្រៃក្នុងរយៈពេលយូរបន្ថែមទៀតផងដែរ។

បើធ្វើការប្រៀបធៀបកាលពីឆ្នាំ ២០១៧ ដែលជាឆ្នាំមានភ្លើងឆេះនៅតំបន់អឺរ៉ុបខ្លាំងដែរនោះ គឺគិតត្រឹមពាក់កណ្តាលខែសីហាដូចគ្នានេះភ្លើងបានលេបត្របាក់អស់ព្រៃប្រមាណជា ៤២០,៩១៣ហិចតាប៉ុណ្ណោះ តែភ្លើងបានបន្តឆេះរហូតដល់ចុងឆ្នាំហើយបើគិតដល់ពេលដែលភ្លើងអាចរលត់អស់ទាំងស្រុងនោះគឺព្រៃដែលបានបំផ្លាញសរុបមានទំហំរហូតដល់ ៩៨៨,០៨៧ ហិចតាឯណោះ។ សូមបញ្ជាក់ជូនថា ប្រទេសនៅតំបន់អឺរ៉ុបដែលកំពុងប្រឈមនឹងបញ្ហាភ្លើងឆេះព្រៃនៅពេលនេះមានដូចជា អូទ្រីស ក្រូអាត បារាំង ក្រិក អ៊ីតាលី ព័រទុយហ្គាល់ និងអេស្ប៉ាញជាដើម៕




អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Times
- Share This Post:






