កីឡា

Uefa Champions League៖ Lucas Moura ស៊ុុតមួយគ្រាប់យប់មិញជួយឲ Spur ឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ

BY
Khmernote Media
December 12, 2018

ការស៊ុតបាល់បញ្ចូលទីនៅនាទីទី 85 របស់ Lucas Moura បានជួយឲ Spur ទទួលបាន១ពិន្ទុដ៏អស្ចារ្យនៅលើទឹកដីរបស់ក្លឹប Barcelona ខណៈដែលក្លឹប Inter Milan បានបរាជ័យក្នុងការយកបីពិន្ទុពីក្រុមបាតតារាងដែលធ្វើឲក្រុម Spurs បានឡើងទៅវគ្គ ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Uefa Champions League។  ក្លឹប FC Barcelona បានរកគ្រាប់បាល់បានតាំងពីនាទីទី ៧ ដោយកីឡាករ Dembele។ លោក Pochettino បាននិយាយថា: “ខ្ញុំពិតជារីករាយណាស់សម្រាប់អ្នកគាំទ្រ។ នេះគឺជាសមិទ្ធផលដ៏ធំសម្បើមមួយសម្រាប់ក្លឹប។ យើងបានទទួលរងនូវការឈឺចាប់នៅពេលដែលយើងបញ្ចប់ការប្រកួតដែលយើងមិនបានដឹងពីលទ្ធផលនៅ Inter នោះទេប៉ុន្តែនៅទីបញ្ចប់យើងសប្បាយចិត្តឡើងវិញបន្ទាប់ពីបានដឹងពីលទ្ធផលនៅទីក្រុង Milan”។

អត្ថបទ៖ ប៊ុនហួរ

 

Share This Post: