អន្តរជាតិ
អាជ្ញាធរឈូសកាយទួលកាត់ទទឹងផ្លូវ ដែលបង្កគ្រោះថ្នាក់ញឹកញាប់ នៅម្តុំកាំកូស៊ីធី
BY Khmernote Media
March 3, 2018
រាជធានីភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ អាជ្ញាធរបានធ្វើការឈូសកាយចេញទួលកាត់ទទឹងផ្លូវ ដែលស្ថាបនាដោយក្រុមហ៊ុនកាំកូ នៅលើដងមហាវិថីអង្គរ ចាប់ពីរង្វង់មូលកាំកូដល់បុរីអង្គរភ្នំពេញ បន្ទាប់ពីទួលនេះបង្កគ្រោះថ្នាក់ជាញឹកញាប់ដល់អ្នកបើកបរម៉ូតូ។

តាមការបញ្ជាក់ដឹងពីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងកាត់បន្ថយល្បឿន ជាបច្ចេកទេសថ្មីគេមិនប្រើទួលនៅផ្លូវល្បឿនលឿនទេ គឺគេប្រើកូនឆ្នូតកាត់ទទឹងថ្នល់ជំនួសវិញ ធ្វើយ៉ាងនេះទើបមិនគ្រោះថ្នាក់ និងកាត់បន្ថយល្បឿនយានយន្តដូចគ្នា៕







