អន្តរជាតិ

ចិនសម្រេចទាញសញ្ញាអាសន្នកម្រិត ៣ ចំពោះគ្រោះរាំងស្ងួតនៅក្នុងខេត្ត-ក្រុងមួយចំនួនដែលសីតុណ្ណភាពបានកើនដល់កម្រិត ៤២អង្សាសេ

BY
Pheakdey
August 17, 2022

ចិន៖ អាជ្ញាធរចិនបានសម្រេចអនុវត្តវិធានការទប់ទល់នឹងភាពរាំងស្ងួតជាបន្តបន្ទាប់នៅតាមទីក្រុងនិងតំបន់មួយចំនួនដែលកំពុងប្រឈមនឹងបញ្ហានៃកើនឡើងសីតុណ្ណភាពក្នុងកម្រិតដ៏ខ្ពស់មិនធ្លាប់មានពីមុនមក។ ការសម្រេចខាងលើនេះត្រូវបានធ្វើឡើងបន្ទាប់ពីទីស្នាក់ការកណ្តាលគ្រប់គ្រងទឹកជំនន់និងគ្រោះរាំងស្ងួតក្នុងទីក្រុង កាលពីថ្ងៃចន្ទដើម្បីសប្តាហ៍នេះបានប្រកាសទាញសញ្ញាអាសន្នកម្រិតពណ៌លឿនសម្រាប់គ្រោះរាំងស្ងួត ដែលតម្រូវឲ្យអាជ្ញាធរនៅតាមតំបន់គោលដៅត្រូវតែធ្វើសកម្មភាពឆ្លើយតបជាបន្ទាន់កម្រិត ៣ ដើម្បីទប់ទល់នឹងស្ថានភាពអាក្រក់មួយនេះ។

Heatwaves to hit China from east to west as almanac's 'big heat' day looms

ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះរលកកម្តៅបានបង្កឲ្យមានបញ្ហាមួយចំនួនដូចជា ធ្វើឲ្យទឹកទន្លេតូចៗមួយចំនួនបានរីងស្ងួតលែងមានចរន្តទឹកហូរ តម្រូវការនៃការប្រើប្រាស់ទឹក និងអគ្គិសនីសម្រាប់បើកម៉ាស៊ីនត្រជាក់ឬកង្ហារមានការកើនឡើងខ្ពស់ ខណៈពលរដ្ឋមួយចំនួនត្រូវប្រឈមនឹងការកើតមានបញ្ហាសុខភាពផងដែរ។ បើតាមក្រសួងហិរ​ញ្ញវត្ថុនិងក្រសួងធនធានទឹកចិនបានបញ្ជាក់ថា បានត្រៀមថវិកាចំនួន ២០០ លានយន់ (៤១ ដុល្លារអាមេរិក) ដើម្បីគាំទ្រវិធានការទប់ទល់នឹងគ្រោះរាំងស្ងួតក្នុងពេលនេះ ខណៈសកម្មភាពដែលជាដំណោះស្រាយសំខាន់ៗនោះមានដូចជា  ដាក់ពង្រាយធុងទឹកទៅតាមខេត្ត ក្រុង និងតំបន់ចំនួន ៨ ​និងបញ្ចេញទឹកបន្ថែមឲ្យបានច្រើនដើម្បីស្រោចស្រង់ប្រព័ន្ធធារាសាស្រ្តសម្រាប់ប្រជាកសិករផងដែរ។ សូមបញ្ជាក់ថា សីតុណ្ណភាពនៅតាមបណ្តាខេត្ត-ក្រុងមួយចំនួនក្នុងប្រទេសចិននាពេលថ្មីៗនេះគឺបានកើនឡើងដល់កម្រិតចន្លោះពី ៤០-៤២ អង្សាសេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Times

 

 

Share This Post: