ព័ត៌មានជាតិ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានបង្កើតក្រុមការងារប្រតិបត្តិការ ទប់ស្កាត់ និងបង្ក្រាបក្រុមធ្វើសកម្មភាពចាប់ឃាត់ខ្លួនប្រជាពលរដ្ឋបែបអនាធិបតេយ្យ
BY Khmernote Media
August 17, 2022
យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សេចក្តីសម្រេចរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្តីពីការបង្កើតក្រុមការងារប្រតិបត្តិការ ទប់ស្កាត់ និងបង្ក្រាបក្រុមធ្វើសកម្មភាពចាប់ឃាត់ខ្លួនប្រជាពលរដ្ឋបែបអនាធិបតេយ្យ ដែលដឹកនាំផ្ទាល់ដោយលោកស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន។

បើមានសកម្មភាពដូចបានបញ្ជាក់ខាងលើកើតមានឡើង សូមទំនាក់ទំនងមកលេខទូរសព្ទដូចបានភ្ជាប់ជូន ដើម្បីសមត្ថកិច្ចជំនាញចុះអន្តរាគមន៍ភ្លាមៗទាន់ពេលវេលា ៕
