អន្តរជាតិ

ចិនបញ្ជូនកងទ័ពទៅចូលរួមធ្វើសមយុទ្ធយោធានៅរុស្ស៊ី

BY
Pheakdey
August 18, 2022

ចិន៖ កងទ័ពនៃប្រទេសចិនជាច្រើននាក់នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីដើម្បីចូលរួមធ្វើសមយុទ្ធយោធាជាមួយកងទ័ពនៃប្រទេសជាម្ចាស់ផ្ទះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃពុធ ទី១៧ ខែសីហា ម្សិលមិញនេះ។ សមយុទ្ធយោធាដែលគ្រោងរៀបចំដោយរុស្ស៊ីនេះមានឈ្មោះថា “Vostok” (ភាគខាងកើត)​ ដែលនឹងត្រូវចាប់ផ្តើមចាប់ពីថ្ងៃទី៣០ ខែសីហា រហូតដល់ថ្ងៃទី៥ ខែកញ្ញា ហើយក្រៅពីកងទ័ពនៃប្រទេសចិនក៏មានកងទ័ពនៃប្រទេសមួយចំនួនទៀតត្រូវទៅចូលរួមក្នុងសមយុទ្ធយោធានេះផងដែរ មានដូចជាកងទ័ពនៃប្រទេសឥណ្ឌា បេឡារុស្ស ម៉ុងហ្គោលី តាជីគីស្ថាន និងកងទ័ពនៃប្រទេសជាសម្ព័ន្ធមិត្តជាមួយរុស្ស៊ីមួយចំនួនទៀតផងដែរ។

បើតាមក្រសួងការពារជាតិចិនបានបញ្ជាក់ថា ការចូលរួមធ្វើសមយុទ្ធយោធារបស់កងទ័ពចិននៅពេលនេះគឺមិនជាប់ពាក់ព័ន្ធជាមួយនឹងភាពតានតឹងនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិឡើយ ពោលគឺវាជាផ្នែកមួយនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការប្រចាំឆ្នាំទ្វេភាគីរវាងរដ្ឋាភិបាលចិននិងរដ្ឋាភិបាលរុស្ស៊ីតែប៉ុណ្ណោះ។ សូមបញ្ជាក់ថា ចិននិងរុស្ស៊ីជាប្រទេសសម្ព័ន្ធយ៉ាងជិតស្និតជាមួយគ្នាអស់រយៈពេលជាយូរឆ្នាំមកហើយ និងតែងតែធ្វើសមយុទ្ធយោធាជាមួយគ្នាជាប្រចាំផងដែរ ពៅលគឺតាំងពីមុនពេលដែលរុស្ស៊ីផ្តើមឈ្លានពានចូលទឹកដីអ៊ុយក្រែនម្លេះ។ យ៉ាងណាក្តី ក្រោយពេលភ្លើងសង្រ្គាមនៅអ៊ុយក្រែនបានផ្ទុះឡើង ទីក្រុងម៉ូស្គូនិងទីក្រុងប៉េកាំងបានប្រកាសភាពជាដៃគូថ្មីមួយទៀតគឺ “ដៃគូគ្មានដែនកំណត់”៕

China orders soldiers to get ready for war in 2019 and prepare 'for military struggle' as US tensions grow

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: