អាជ្ញាធរចិនសម្រេចធ្វើតេស្តកូវីដ-១៩ ទ្រង់ទ្រាយធំក្នុងក្រុងមួយមានពលរដ្ឋជាង ៥លាននាក់ ហើយថែមទាំងធ្វើតេស្តលើសត្វត្រីទៀតផង
- BY
- Pheakdey
- August 19, 2022
ចិន៖ អាជ្ញាធរចិនបានសម្រេចធ្វើការបិទខ្ទប់ទីក្រុងឆ្នេរសមុទ្រដ៏មានសក្តានុពលមួយនៅក្នុងសប្តាហ៍នេះគឺទីក្រុង Xiamen ដើម្បីធ្វើតេស្តរកជំងឺកូវីដ-១៩ ទ្រង់ទ្រាយធំក្នុងចំណោមពលរដ្ឋទូទាំងទីក្រុង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែសីហានេះ។ បើតាមគណៈកម្មាធិការគ្រប់គ្រង់ជំងឺឆ្លងប្រចាំទីក្រុង Xiamen បានបញ្ជាក់ថា ការសម្រេចធ្វើតេស្តទ្រង់ទ្រាយធំនៅពេលនេះគឺត្រូវធ្វើឡើងក្រោយអាជ្ញាធរសុខាភិបាលបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៤០ករណីដោយមិនបានដឹងប្រភពច្បាស់លាស់ ខណៈដែលពលរដ្ឋនៅក្នុងទីក្រុងសរុបមានចំនួនជាង ៥លាននាក់។

គណៈកម្មាធិការគ្រប់គ្រង់ជំងឺឆ្លងប្រចាំទីក្រុង Xiamen បានបន្តថា ការធ្វើតេស្តទ្រង់ទ្រាយធំនៅពេលនេះគឺមិនមែនធ្វើឡើងចំពោះតែពលរដ្ឋ ដែលកំពុងរស់នៅតាមសហគមន៍នោះទេ តែក្រុមបុគ្គលិកសុខាភិបាលនឹងធ្វើតេស្តរកជំងឺកូវីដ-១៩ ចំពោះក្រុមអ្នកនេសាទសមុទ្រ ដែលទើបបញ្ចប់ការនេសាទ និងត្រូវឡើងលើផែវិញផងដែរ។ អ្វីដែលគួរឲ្យគត់សម្គាល់បំផុតនោះគឺ ត្រីនិងគ្រឿងសមុទ្រមួយចំនួនដែលគេទើបនេសាទបាននោះក៏ត្រូវធ្វើតេស្តរកជំងឺកូវីដ-១៩ផងដែរ ដ្បិតគេបានសង្ស័យថា ត្រីសមុទ្រមួយចំនួនក៏អាចផ្ទុកនូវជំងឺកូវីដ-១៩ផងដែរ៕


អត្ថបទ៖ ភក្តី
ប្រភព៖ BBC
- Share This Post:






