លោក Jose Mourinho និយាយថា៖ យើងសុតបញ្ចូលទីដល់ទៅ 2 គ្រាប់ប៉ុន្ដែយើងបែរជាចាញ់ Valencia ទៅវិញ
- December 13, 2018
លោក Jose Mourinho បានសម្ដែងការសោកស្ដាយចំពោះការខ្វះខាតរបស់ក្រុមដែលជាហេតុធ្វើឲ្យក្លឹបបិសាចក្រហម Manchester United ចាញ់ម្ចាស់ផ្ទះ Valencia ដោយលទ្ធផល 2-1 ក្នុងការប្រកួតពានរង្វាន់ UEFA Champion League កាលពីយប់មិញ។

នៅក្នុងការប្រកួតកាលពីយប់មិញក្លឹបបិសាចក្រហម Manchester United បានសុតបញ្ចូលទីដល់ទៅ 2 គ្រាប់ប៉ុន្ដែនៅតែមិនអាចរកជ័យជំនះដោយមួយគ្រាប់គឺជាគ្រាប់បាល់ Own Goal របស់ Phil Jones និងមួយគ្រាប់ទៀតរកបានដោយការតែតបញ្ចូលទីរបស់ Rashford នៅចុងតង់ទី 2។ ទោះបីជាប្រកួតនេះក្លឹបបិសាចក្រហម Manchester United ចាញ់ក្រោមថ្វីជើងក្លឹប Valencia ក៏ដោយ ប៉ុន្ដែក្លឹបយក្សទីក្រុង Manchester ដែលមានមូលដ្ឋាននៅក្នុងប្រទេសអង់គ្លេសមួយនេះបានកក់កៅអីវគ្គ 16 ក្រុមចុងក្រោយរួចហើយ ខណៈដែលប្រកួតនេះគឺជាប្រកួតបង្រ្គាប់កិច្ចក្នុងវគ្គចែកពូលពានរង្វាន់ UEFA Champion League តែប៉ុណ្ណោះ។
បន្ទាប់ពីបញ្ចប់ការប្រកួតលោក Jose Mourinho បានប្រាប់សារពត៌មាន BT Sport លាយឡំជាមួយនឹងការនិយាយបែបកំប្លែងថា៖ យើងសុតបញ្ចូលទីដល់ទៅ 2 គ្រាប់ ប៉ុន្ដែយើងបែរជាចាញ់ទៅវិញ។ នៅក្នុងតង់ទី 1 យើងធ្វើមិនសូវល្អ ប៉ុន្ដែយើងធ្វើបានល្អវិញនៅក្នុងតង់ទី 2។ គ្រាប់ Own Goal របស់យើងបានធ្វើឲ្យ Valencia កាន់តែមានការគ្រប់គ្រងស្ថានការណ៍បានល្អជាងមុន។

បុត្រ
ប្រភព៖ Goal
- Share This Post:






