ព័ត៌មានជាតិ
ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន ធ្វើលិខិតស្នើសុំទៅ សម្តេចពិជ័យសេនា ទៀ បាញ់ លុបឈ្មោះ សាន្ត ប៊ុនធឿន ចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ
BY Khmernote Media
August 22, 2022
នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានធ្វើសំណើរលិខិតទៅកាន់ សម្តេចពិជ័យសេនា ទៀ បាញ់ ដើម្បីស្នើសុំលុបឈ្មោះ វរសេនីយ៍ត្រី សាន្ត ប៊ុនធឿន អត្តលេខ ១៧០២៤៨ កងឯកភាព បញ្ជាការដ្ឋានអង្គរក្ស ចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ ដោយមូលហេតុ ធ្វើឲ្យប៉ះពាល់ដល់វិន័យ និងកិត្តិយសរបស់កងយោធពលខេមរភូមិន្ទ យ៉ាងធ្ងន់ធ្ងរ។

គួរបញ្ជាក់ផងដែរថា កាលពីរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយបានបញ្ជាឱ្យមេបញ្ជាការអង្គរក្សស្នើរសុំបណ្តេញលោក សាន្ត ប៊ុនធឿន ចេញពីក្របខ័ណ្ឌកងទ័ព ក្រោយពេលលោក សាន្ត ប៊ុនធឿន បានអង្គុយផឹកស៊ី ហើយ Live វីដេអូ ប្រើកាយវិការ និងពាក្យសម្តីមិនសមរម្យ៕
