ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រុស្ស៊ីបំប្លោងមីស៊ីលស្រោចដូចគ្រាប់ភ្លៀងចូលទៅក្រុងមួយរបស់អ៊ុយក្រែន ខណៈភ្លើងសង្គ្រាមបានអូសបន្លាយចូលដល់ខួបកន្លះឆ្នាំ

    BY Pheakdey August 22, 2022
    រុស្ស៊ីបំប្លោងមីស៊ីលស្រោចដូចគ្រាប់ភ្លៀងចូលទៅក្រុងមួយរបស់អ៊ុយក្រែន ខណៈភ្លើងសង្គ្រាមបានអូសបន្លាយចូលដល់ខួបកន្លះឆ្នាំ

    អ៊ុយក្រែន៖ គ្រាប់កាំភ្លើងធំរបស់កងទ័ពរុស្ស៊ីបានធ្លាក់ស្រោចដូចគ្រាប់ភ្លៀងចូលទៅក្នុងក្រុងមួយរបស់អ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃចន្ទ ទី២២ ខែសីហានេះ។ ក្រុងដែលកំពុងទទួលរងនូវការវាយប្រហារយ៉ាងខ្លាំងនេះគឺក្រុង Odesa ដែលជាក្រុងមានរោងចក្រផលិតថាមពលនុយក្លែអ៊ែធំបំផុតនៅអឺរ៉ុប ហើយការវាយប្រហារនោះបានសំដៅទីកាន់ទីតាំងសំខាន់ៗជាច្រើនរបស់ទីក្រុង រួមទាំងតំបន់នៅក្បែរកំពង់ផែសមុទ្រខ្មៅផងដែរ។

    ប្រភពខាងលើបានបន្តថា នៅតំបន់ក្បែរកំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែនគឺកងទ័ពរុស្ស៊ីបានវាយប្រហារដោយគ្រាប់មីស៊ីលតែម្តង ហើយគ្រាប់មីស៊ីលបានធ្លាក់ចុះទៅនោះគឺមានចំនួនយ៉ាង​ច្រើនក្នុងពេលដំណាលគ្នា ដែលមើលទៅគឺប្រៀបបាននឹងគ្រាប់ភ្លៀងដែលកំពុងធ្លាក់ផងដែរ។ ការសម្រេចបើកការវាយប្រហារយ៉ាងធ្ងន់ធ្ងរនេះគឺត្រូវបានធ្វើឡើងស្របពេលដែលភ្លើងសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនបានអូសបន្លាយចូលដល់ខែទី ៦ ឬជាខួបកន្លះឆ្នាំហើយ បើគិតត្រឹមថ្ងៃពុធទី ២៤ ខែសីហាខាងមុខនេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Times

    Share This Post: