អន្តរជាតិ

អាមេរិកបន្ថែមជំនួយយោធាតម្លៃ ៣ពាន់លានដុល្លារទៅកាន់ប្រទេសអ៊ុយក្រែន

BY
Pheakdey
August 24, 2022

អាមេរិក៖ សហរដ្ឋអាមេរិកនៅថ្ងៃពុធ ទី២៤ ខែសីហានេះបានប្រកាសផ្តល់ជំនួយផ្នែកយោធាដែលមានតម្លៃ​ ៣ពាន់លានដុល្លារបន្ថែមទៀតទៅកា​ន់ប្រទេសអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ កញ្ចប់ជំនួយដែលតម្លៃដ៏ច្រើនសម្បើមនេះត្រូវបានផ្តល់ជូនស្របពេលដែលប្រទេសអ៊ុយក្រែនត្រូវប្រារព្ធទិវាឯករាជ្យជាតិ និងស្របពេលភ្លើងសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនបានអូសបន្លាយចូលដល់ខួបកន្លះហើយ បើគិតចាប់តាំងពេលចាប់ផ្តើមកាលពីថ្ងៃទី ២៤ ខែកុម្ភៈមក។

ប្រភពខាងលើបានបន្តថា នៅក្នុងកញ្ចប់ជំនួយដ៏ធំរបស់អាមេរិកនៅពេលនេះគឺត្រូវបានបែងចែកជាផ្នែកតូចៗមួយចំនួនដែលមានដូចជា សម្ភារៈយោធាសម្រាប់ប្រើប្រាស់នៅលើសមរភូមិ កាំភ្លើង គ្រាប់រំសេវ ប្រព័ន្ធការពារកម្រិតមធ្យម និងសម្ភារៈសំខាន់ៗមួយចំនួនទៀតផងដែរ។ គួររម្លឹកជូនថា រាប់ចាប់តាំងពីរុស្ស៊ីបានឈ្លានពានចូលទឹកដីអ៊ុយក្រែនមក សហរដ្ឋអាមេរិកបានផ្តល់ជំនួយទៅកាន់ប្រទេសអ៊ុយក្រែនអស់ចំនួន ១០,៦ពាន់លានដុល្លារហើយ​ ខណៈអាមេរិកគ្រោងនឹងផ្តល់ជំនួយដែលមានទំហំទឹកប្រាក់សរុបរហូតដល់ជាង ៣៤ពាន់លានដុល្លារឯណោះសម្រាប់នៅក្នុងឆ្នាំនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: