នាយករដ្ឋមន្ត្រីហ្វាំងឡង់ធ្វើការសូមទោសជាសាធារណៈចំពោះសកម្មភាពច្រៀង រាំ ដែលកំពុងផ្ទុះការរិះគន់លើបណ្តាញសង្គម ខណៈរូបគាត់ត្រូវបានស្នើឲ្យធ្វើតេស្តរកសារធាតុញៀន (មានវីដេអូ)
- BY
- Pheakdey
- August 24, 2022
ហ្វាំងឡង់៖ នាយករដ្ឋមន្ត្រីនៃប្រទេសហ្វាំងឡង់គឺលោកស្រី Sanna Marin បានចេញមកធ្វើការសូមទោសជាសាធារណៈចំពោះរូបភាពនិងវីដេអូច្រៀងរាំរបស់គាត់ ដែលកំពុងផ្ទុះការរិះគន់យ៉ាងខ្លាំងនៅលើបណ្តាញសង្គម។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃទី ២៤ ខែសីហានេះបានឲ្យដឹងថា វីដេអូដែលបង្កឲ្យមានរឿងចម្រូងចម្រាសនោះត្រូវបានបង្ហោះនៅលើបណ្តាញសង្គម TikTok កាលពីពេលថ្មីៗ ខណៈសកម្មភាពទាំងនោះបានកើតឡើងកាលពីចន្លោះថ្ងៃទី ៨-១០ ខែសីហាកន្លងទៅ ពោលគឺនៅពេលលោកស្រី Sanna Marin បានអញ្ជើញទៅចូលរួមក្នុងកម្មវិធីជប់លៀងមួយ។

នៅក្នុងវីដេអូដែលមានរយៈពេលប្រមាណជាកន្លះនាទីនោះបានបង្ហាញថា លោកស្រី Sanna Marin បានចៀង រាំ ជាមួយមនុស្សមួយក្រុម ហើយរូបគាត់ថែមទាំងបានថើបគ្នាជាមួយស្រ្តីម្នាក់ដែលជាបុគ្គលមានឥទ្ធិលើប្រព័ន្ធផ្សព្វផ្សាយ (Social Media Influencer) ទៀតផង។ សម្រាប់លោកស្រីនាយករដ្ឋមន្ត្រីវ័យ ៣៦ឆ្នាំរូបនេះបានចាត់ទុកសកម្មភាពរបស់គាត់គឺជាការកំសាន្តសប្បាយជាមួយមិត្តភក្តិធម្មតា តែសម្រាប់ពលរដ្ឋហ្វាំងឡង់មួយចំនួនវិញបានចាត់ទុកថាវាគឺជាសកម្មភាពមិនសមរម្យនោះទេ ហើយពួកគេក៏បាននាំគ្នាធ្វើការរិះគន់យ៉ាងខ្លាំងតែម្តង។
ក្រោយមានរឿងចម្រូងចម្រាសខាងលើនេះ លោកស្រី Sanna Marin ត្រូវបានស្នើឲ្យធ្វើតេស្តរកសារធាតុញៀននៅក្នុងខ្លួនផងដែរ តែការពិនិត្យទឹកនោមនោះបានបង្ហាញលទ្ធផលអវិជ្ជមាន។ សូមរម្លឹកថា កាលឆ្នាំ ២០២១កន្លងទៅ លោកស្រី Sanna Marin ក៏ធ្លាប់រងនូវការរិះគន់ម្តងដែរ ក្រោយគេបានប្រទះឃើញរូបគាត់កំពុងរាំយ៉ាងសប្បាយនៅខាងក្រៅរហូតដល់ព្រឹកព្រលឹម ដែលជាសកម្មភាពផ្ទុយទាំងស្រុងពីវិធានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩៕
![]()

Finland’s Prime Minister @MarinSanna is in the headlines after a video of her partying was leaked today.
She has previously been criticized for attending too many music festivals & spending too much on partying instead of ruling.
The critics say it’s not fitting for a PM. pic.twitter.com/FbOhdTeEGw
— Visegrád 24 (@visegrad24) August 17, 2022
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






